នៅពេលដែលសុខភាពអ្នកមានបញ្ហា វាអាចបង្ហាញប្រាប់អ្នកតាមរយៈបបូរមាត់អ្នកក៏មានដែរ ដូចនេះពេលដែលពណ៌នៃបបូរមាត់អ្នកប្តូរ អ្នកមិនគួរគិតតែប្រើគ្រែមមកលាបបិតបាំងឡើយ អ្នកគួរតែទៅត្រួតពិនិត្យសុខភាពអ្នក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បបូរមាត់ពណ៌ក្រហម
នៅពេលដែលបបូរមាត់អ្នកប្រែជាក្រហម នោះវាអាចទាក់ទងនឹងជំងឺផ្តាសាយ ដោយវាអាចធ្វើឱ្យអ្នកមានអាការៈក្តៅខ្លួន ក្រហក្រហាយពេញខ្លួន នឿយហត់ ហើយប្រសិនជាពោះវៀនមិនល្អ ឬទល់លាមក វាអាចប្រែជាពណ៌ក្រម៉ៅជាងនេះ។
ពណ៌ផ្ទៃមេឃលាយស្វាយ
នៅពេលដែលបបូរមាត់ប្រែជាពណ៌នេះ នោះវានឹងអាចទាក់ទងជាមួយថ្លើម ក្រលៀន និងបេះដូងអ្នក ហើយបើគួបផ្សំជាមួយមុខស្លេកស្លាំង ថប់បេះដូង បេះដូងលូតញាប់ ដកដង្ហើមខ្លី ហើយញាប់ នោះអ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យ ព្រោះអាការៈអ្នកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរហើយ។
បបូរមាត់ស្ងួត
នៅពេលដែលអ្នកមានបបូរមាត់ស្ងួត នោះអាចបញ្ជាក់ថាអ្នកខ្វះជាតិទឹក ដូចនេះអ្នកមិនគួរយកទឹកមាត់ដើម្បីធ្វើឱ្យវាមិនស្ងួតឡើយ ព្រោះបើអ្នកប្រើទឹកមាត់ច្រើន នោះវានឹងធ្វើឱ្យបបូរមាត់អ្នកប្រែជាមិនស្អាតឡើយ ដោយសារតែនៅក្នុងទឹកមាត់នោះមានមេរោគជាច្រើនដែលអាចបំផ្លាញបបូរមាត់អ្នកយ៉ាងងាយ ហើយបើកូនអ្នកប្រេះបបូរមាត់ អ្នកមិនគួរប្រើដៃដើម្បីបកឡើយ អ្នកត្រូវតែឱ្យកូនផឹកទឹកឱ្យបានច្រើន នោះអាការៈនេះនឹងប្រសើរឡើងវិញ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)