ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអ្នកគួរតែពាក់ម៉ាស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូល ហើយកន្លែងដែលមិនសូវមានមនុស្សអ៊ូអរច្រើន អ្នកមិនគួរពាក់ម៉ាស់ឡើយ ព្រោះខ្យល់ទាំងនោះអាចជួយបណ្តេញមេរោគចេញពីអ្នកអស់បាន។
- នៅពេលដែលអ្នកស្ថិតក្នុងកន្លែងដែលមានមនុស្សច្រើន ក្នុងកន្លែងការងារ ផ្សារទំនើប ឬធម្មតា ភោជនីយដ្ឋាន បន្ទប់ប្រជុំ កន្លែងចតឡាន ឬក្នុងជណ្តើរយន្ត អ្នកត្រូវតែពាក់ម៉ាស់ ហើយព្យាយាមឈរឃ្លាតពីមនុស្សទាំងនោះចំនួនមួយម៉ែត្រ ទើបអាចការពារអ្នកពីវីរុសថ្មីបាន។
- ប្រសិនជាអ្នកនៅកន្លែងដែលមានមនុស្សកណ្តាស់ និងក្អក អ្នកគួរតែពាក់ម៉ាស់ឲ្យជាប់ ហើយឃ្លាតឲ្យឆ្ងាយពីបុគ្គលទាំងនោះ ដើម្បីការពារខ្លួនអ្នកបានល្អ មិនងាយឆ្លងជំងឺ។ មិនត្រឹមតែពាក់ម៉ាស់ទេ អ្នកត្រូវតែលាងដៃឲ្យបានញឹកញាប់ ទើបអ្នកមិនជួបនឹងវីរុសថ្មីដ៏កាចសាហាវនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)