ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទឹកបន្លែនិងផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគទៀតផង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទឹកបន្លែនិងផ្លែឈើស្រស់ៗដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖

១. តែខ្ញី

ខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងមេរោគបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងនឹងរាល់បាក់តេរីបង្កគ្រោះថ្នាក់។ ប្រសិនបើអ្នកទទួលទានខ្ញី ឬតែខ្ញីរាល់ថ្ងៃ អ្នកនឹងមិនងាយកើតជំងឺផ្ដាសាយឡើយ។ ខ្ញីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

២. ទឹកការ៉ុត

ជាបន្លែដ៏ប្រសើរជួយក្នុងការទប់ស្កាត់ជំងឺផ្ដាសាយធំនិងគ្រុនផ្ដាសាយ។ វាមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ ប្រសិនបើឧស្សាហ៍ទទួលទានទឹកការ៉ុតស្រស់ៗ។

៣. ទឹកដូង

អ្នកអាចជៀសផុតពីជំងឺដោយគ្រាន់តែទទួលទានទឹកដូងជាប្រចាំ។ នោះក៏ព្រោះតែទឹកដូងជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងប្រសើរដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ វាមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញនិងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។

៤. ទឹកក្រូចឆ្មារ

វីតាមីន C ក្នុងទឹកក្រូចឆ្មារធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៥. ទឹកផ្លែប៉ោមស្រស់

ក្រៅពីវីតាមីននិងជាតិរ៉ែហើយនោះផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។ ជាតិសសៃនេះជួយបណ្ដេញជាតិពុលតាមពោះវៀន។ នៅពេលជាតិពុលត្រូវបានកម្ចាត់នោះប្រព័ន្ធភាពស៊ាំរាងកាយនឹងមានលក្ខណៈកាន់តែប្រសើរឡើង។

៦. ទឹកផ្លែល្ហុង

ល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៧. ទឹកក្រូចច្របាច់

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៨. តែអូឡុង

សារធាតុ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មទទួលខុសត្រូវក្នុងការទប់ស្កាត់ការបំផ្លាញលើកោសិកាមានសុខភាពល្អ។ សមត្ថភាពរបស់រាងកាយក្នុងការផលិតលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនឹងកាន់តែប្រសើរឡើងនៅពេលទទួលទានតែអូឡុងជាប្រចាំ។

៩. ទឹកសណ្ដែក

នេះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុម្យ៉ាងហៅថា saponins ដែលមានប្រសិទ្ធភាពពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៕