បញ្ហាឈឺនិងឡើងរឹងនៃស្មាមិនពិបាកដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈឈឺចាប់រឹងស្មាឆាប់រហ័ស ​៖

១. ស្អំត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំទឹកកកមួយកញ្ចប់លើស្មាដែលឈឺនិងឡើងរឹងពិបាកធ្វើចលនាសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ ទោះជាយ៉ាងណាកុំស្អំផ្ទាល់ស្បែក! អ្នកអាចរុំកញ្ចប់ទឹកកកក្នុងកូនកន្សែងជាមុនសិន។

២. ស្អំកម្ដៅ

កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! អ្នកអាចប្រើប្រាស់ដបទឹកក្ដៅ ឬជ្រលក់ក្រណាត់ស្អាតក្នុងទឹកក្ដៅរួចពូតទឹកចេញខ្លះសិនមកស្អំលើស្មា ប៉ុន្តែមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។

៣. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងខ្ញីលើស្មាជាការស្រេច។ អ្នកក៏គួរព្យាយាមទទួលទានតែខ្ញីមួយពែងជាប្រចាំដើម្បីបំបាត់ការឈឺចាប់និងហើម។

៤. រមៀត

អ្នកអាចលាយម្សៅរមៀតជាមួយទឹកឱ្យក្លាយជាល្បាយខាប់ៗរួចលាបលើស្មាជាការស្រេច។ អ្នកអាចទទួលទានទឹករមៀតមួយពែងជាប្រចាំផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតមួយ ឬពីរច្បិចដៃក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វសឹមទទួលទាន។

៥. ខ្ទឹមស

ការទទួលទានខ្ទឹមសជាប្រចាំក៏ល្អសម្រាប់បំបាត់អាការៈឈឺចាប់រឹងស្មាគួរឱ្យកត់សម្គាល់។ អ្នកក៏អាចលាបម៉ាស្សាប្រេងខ្ទឹមសលើស្មាដែលបញ្ហាឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំដើម្បីកាត់បន្ថយការឈឺចាប់និងហើម៕