ស្នាមជ្រីវជ្រួញមិនមែនមានតែលើមុខប៉ុណ្ណោះទេ ប៉ុន្តែក៏លេចឡើងលើផ្នែកផ្សេងទៀតនៃរាងកាយផងដែរដូចជាគន្លាក់ម្រាមដៃជាដើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិបន្ថយភាពជ្រីវជ្រួញខ្លាំងត្រង់គន្លាក់ម្រាមដៃ ៖
១. ប្រេងអូលីវ
មួយក្នុងចំណោមផលិតផលផ្ដល់សំណើមដល់ស្បែកដ៏ប្រសើរបំផុតនោះ គឺប្រេងអូលីវ។ ដើម្បីបន្ថយស្នាមជ្រួញលើគន្លាក់ម្រាមដៃអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវចំនួនសមល្មមលើប្រអប់ដៃរាល់យប់មុនពេលចូលគេងជាការស្រេច។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើដៃរហូតដល់ជ្រាបសព្វចូលស្បែកនិងកុំភ្លេចលាបរាល់ពេលមុនចូលគេងផង។
៣. ចេកទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំមួយផ្លែឱ្យម៉ដ្ឋរួចលាបម៉ាស្សាវាលើស្នាមជ្រួញ។ ទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៤. ទឹកឃ្មុំ
លាបទឹកឃ្មុំបន្តិចលើគន្លាក់ម្រាមដៃដែលជ្រួញខ្លាំងមិនស្រឡូននិងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោងសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្ត ២ ដងក្នុងមួយសប្តាហ៍។
៥. ប្រទាលកន្ទុយក្រពើ
លាបជែលប្រទាលកន្ទុយក្រពើស្រស់លើគន្លាក់ម្រាមដៃនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៦. ក្រូចឆ្មារនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយស្ករស ១ ស្លាបព្រាបាយ។ បន្ទាប់មកលាបម៉ាស្សាល្បាយនេះលើគន្លាក់ម្រាមដៃសម្រាប់រយៈពេលប្រហែល ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍៕