ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ត្រីមានផ្ទៃពោះដែលងាយកើតមុនខែ។ តើមានអ្នកម្តាយណាខ្លះទៅ?

  1. នៅពេលដែលអ្នកម្តាយបរិភោគមិនគ្រប់គ្រាន់ ដោយខ្វះសារធាតុចិញ្ចឹម នោះអ្នកនឹងងាយកើតកូនមុនខែខ្លាំងណាស់ ព្រោះកូនក្នុងផ្ទៃមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដោយលូតលាស់មិនបានល្អ ទើបងាយចេញមកក្រៅលឿនមុនខែ។
  2. ស្ត្រីមានផ្ទៃពោះដែលចូលចិត្តជក់បារី និងញ៉ាំស្រា កូនក្នុងផ្ទៃនឹងងាយចេញមកមុនថ្ងៃកំណត់ខ្លាំងណាស់ ព្រោះកូនលូតលាស់យឺត។ ដូចនេះ ក្នុងពេលមានផ្ទៃពោះ អ្នកគួរតែកាត់កុំញ៉ាំស្រា និងបារីឲ្យសោះ។
  3. នៅពេលដែលអ្នកម្តាយលើសទម្ងន់ខ្លាំង នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ រួមជាមួយអ្នកម្តាយផងដែរ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ទើបអាចធ្វើឲ្យកូនមានសុវត្ថិភាព។
  4. អ្នកម្តាយដែលពិបាកគេងក្នុងពេលមានផ្ទៃពោះ៣ខែដំបូង និង៣ខែចុងក្រោយ នឹងងាយសម្រាលកូនមុនកំណត់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែគេងឲ្យបានគ្រប់ ហើយគេងឲ្យបានស្ងប់ ទើបកូនមានសុខភាពល្អ។
  5. អ្នកម្តាយមិនគួរនឿយហត់ពេកទេ ព្រោះនៅពេលដែលអ្នកហត់ពេក អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចនេះ អ្នកគួរតែកុំធ្វើការខ្លាំងពេក ដោយរកពេលសម្រាកខ្លះ ទើបកូនអ្នកមិនចង់រត់ចេញមកក្រៅមុនពេលដែលដល់ខែកើត៕