ជំនឿមិនត្រឹមត្រូវ៖ អាកាសធាតុក្តៅ ឬស្ថានភាពក្តៅអាចសម្លាប់វីរុសកូវីដ១៩បាន។
ការពិត៖ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វីរុសកូវីដ១៩ អាចចម្លងទៅមនុស្សគ្រប់កន្លែងទាំងអស់រួមទាំងតំបន់ដែលក្តៅ និងមានសំណើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំនឿមិនត្រឹមត្រូវ៖ ការងូតទឹកក្តៅអាចបង្ការជំងឺបង្កឡើងដោយវីរុសកូវីដ១៩បាន។
ការពិត៖ ការងូតទឹកក្តៅនឹងមិនអាចបង្ការអ្នកពីការចម្លងបានឡើយ។ សីតុណ្ហភាពរបស់រាងកាយចាប់ពី ៣៦.៥ ទៅ៣៧អង្សារ ដោយមិនខ្វល់អំពីអ្នកងូតទឹកឬអត់ទេ។ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនពីវីរុសកូវីដ១៩ គឺការលាងដៃជាញឹកញាប់។
ជំនឿមិនត្រឹមត្រូវ៖ ការបាញ់ស្ព្រាយអាលកុល ឬទឹកក្លរីនពេញរាងកាយនឹងសម្លាប់វីរុសកូវីដ១៩បាន។
ការពិត៖ យោងទៅតាមអង្គការសុខភាពពិភពលោក ការបាញ់ស្ព្រាយ ឬទឹកក្លរីនពេញខ្លួននឹងមិនអាចសម្លាប់វីរុស ឬបង្ការវាកុំឲ្យចូលរាងកាយបានទេ។ ការធ្វើបែបនេះអាចបង្កគ្រោះថ្នាក់ដល់រាងកាយវិញទេជាពិសេសភ្នែក ឬមាត់។
ជំនឿមិនត្រឹមត្រូវ៖ ការញ៉ាំខ្ទឹមសនឹងជួយបង្ការការបង្ករោគដោយវីរុសកូវីដ១៩បាន។
ការពិត៖ ខ្ទឹមសគឺជាអាហារផ្តល់សុខភាពដែលមាននាទីសម្លាប់បាក់តេរី។ ប៉ុន្តែវាមិនមានអំណះអំណាងណាមួយបញ្ជាក់ថា ការញ៉ាំខ្ទឹមសអាចការពារមនុស្សពីវីរុសកូវីដ១៩ឡើយ។
ជំនឿមិនត្រឹមត្រូវ៖ ការទទួលបានសំបុត្រ ឬឥវ៉ាន់ពីតំបន់មានផ្ទុះជំងឺគឺមិនមានសុវត្ថិភាពឡើយ
ការពិត អ្នកដែលទទួលឥវ៉ាន់បែបនេះគឺមិនមានការប្រឈមនឹងវីរុសនេះឡើយ ដោយសារតែវីរុសនេះមិនអាចរស់នៅលើផ្ទៃឥវ៉ាន់នោះយូរទេ បើមានការប្រឈមមុខក៏មានតិចតួចបំផុតដែរ ព្រោះរបស់ដែលផ្ញើរបែបនេះត្រូវការពេលវេលាយូរ។
ជំនឿមិនត្រឹមត្រូវ៖ វីរុសកូវីដ១៩ កើតឡើងតែលើមនុស្សចាស់ទេ។
ការពិត៖ មនុស្សគ្រប់វ័យទាំងអស់សុទ្ធតែអាចឆ្លងវីរុសកូវីដ១៩។ មនុស្សចាស់ និងអ្នកមានជំងឺក្នុងខ្លួនស្រាប់ (ជំងឺហឺត ទឹកនោមផ្អែម ជំងឺបេះដូង) គឺងាយនឹងមានជំងឺធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ១៩ណាស់។
ជំនឿមិនត្រឹមត្រូវ៖ ការលាងសម្អាតច្រមុះជាមួយសេរ៉ូមប្រៃជាទៀងទាត់អាចជួយបង្ការការបង្ករោគពីវីរុសកូវីដ១៩
ការពិត៖ មិនដូច្នេះទេ។ វាមិនមានអំណះអំណាងណាមួយបញ្ជាក់ថា ការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃទៀងទាត់មានឥទ្ធិពលការពារអ្នកពីការបង្ករោគដោយវីរុសកូវីដ១៩ឡើយ។
ជំនឿងមិនត្រឹមត្រូវ៖ ការស្គេនលើស្បែកអាចជាវិធីងាយស្រួលរកមើលថាមនុស្សម្នាក់នោះមានឆ្លងវិរុសកូវីដ១៩ឬអត់។
ការពិត៖ ការស្គេននៅស្បែកមានប្រសិទ្ធភាពក្នុងការតាមរកអ្នកដែលមានអាការៈក្តៅខ្លួន (ខ្ពស់ជាងសីតុណ្ហភាពធម្មតា) ដោយសារការបង្ករោគពីវីរុសកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចរកឃើញថានរណាម្នាក់មានការបង្ករោគឡើយនៅពេលមិនឈឺ ហើយមិនក្តៅខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែ វាអាចចាយពេលពី ២ទៅ១០ថ្ងៃមុនពេលអ្នកមានជំងឺទៅជាធ្លាក់ខ្លួនឈឺ និងក្តៅខ្លួន៕