វាពិតជាស្ថានភាពមួយដែលពិបាកនឹងទទួលយកខ្លាំងណាស់បើសិនជាដឹងថាខ្លួនឯងឆ្លងវីរុសកូវីដ១៩ ឬមនុស្សដែលខ្លួនកំពុងតែស្រឡាញ់ខ្លាំងមានផ្ទុកវីរុសមួយនេះក្នុងខ្លួន។ ប៉ុន្តែអ្វីដែលយើងត្រូវតែធ្វើនោះគឺត្រូវតែមានផ្លូវចិត្តឲ្យរឹងមាំក្នុងពេលផ្ទុះជំងឺនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើគួរធ្វើដូចម្តេចខ្លះ?
ទទួលស្គាល់ការពិត
វាអាចជារឿងមួយតក់ស្លុតខ្លាំងក្នុងពេលដំបូងៗ ហើយមនុស្សភាគច្រើនអាចនឹងមិនទទួលស្គាល់រឿងនេះឡើយ។ ប៉ុន្តែកាលណាអ្នកទទួលស្គាល់វាកាន់តែលឿន នោះក៏ទទួលបានការព្យាបាលកាន់តែល្អដែរ។ ការទទួលស្គាល់ការពិតនេះមិនមែនមានន័យអ្នកអាចកែប្រែព្រហ្មលិខិតបានទេ តែត្រូវទទួលយកវាដោយការទទួលខុសត្រូវវិញ។
ដំណើរការណ៍វា
រឿងនេះប្រហែលជាពិបាកខ្លាំងជាងគេហើយ។ មនុស្សភាគច្រើនដែលចូលដល់ដំណាក់កាលនេះគឺប្រៀបដូចជាមានគ្រោះមហន្តរាយចំពោះខ្លួនឯងអ៊ីចឹង ជាពិសេសនៅពេលដែលវ៉ាក់សាំងបង្ការ និងការព្យាបាលជំងឺនេះមិនទាន់រកឃើញនៅឡើយ ដូច្នេះភាពភ័យខ្លាចនឹងគ្របដណ្តប់លើខ្លួនឯងកាន់តែខ្លាំង។ តែចូរទទួលស្គាល់វាសិនទៅ។ វាអាចនឹងត្រូវការពេលបន្តិចក្នុងការដំណើរការណ៍រឿងនេះ។
កុំភ័យ
ភាពភ័យខ្លាចអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរទៅវិញទេ ដោយសារតែវាធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ រឿងនេះមិនមែនមានន័យថា អ្នកត្រូវស្លាប់នោះទេ។ ការដែលធ្វើតេស្តឃើញវិជ្ជមានរបស់វីរុសកូវីដ១៩ ប្រហែលជារឿងតក់ស្លុត និងពិបាកទទួលយកមែន តែការពិតនោះគឺថា ជារៀងរាល់ថ្ងៃអ្នកវិទ្យាសាស្រ្តកំពុងតែខិតខំយ៉ាងខ្លាំងក្នុងការរកដំណោះស្រាយ ហើយក៏មានអ្នកជំងឺជាច្រើនបានជាសះស្បើយបណ្តើរៗដែរ។
ត្រូវតែមានក្តីសង្ឃឹម
ក្តីសង្ឃឹមគឺជាកត្តាដ៏ធំបំផុតដែលអាចជួយផ្លូវចិត្តរបស់មនុស្សយើងឲ្យបន្តដំណើរជីវិតទៅមុខទៀត និងអាចយកឈ្នះអ្វីៗគ្រប់យ៉ាងបាន។ តាមការសិក្សារបស Rasmussen Et Al បានឲ្យដឹងថា ការដែលមានក្តីសង្ឃឹមជានិច្ចគឺជាការទាយទុកលទ្ធផលវិជ្ជមានដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សុខភាពផ្លូវកាយ។ ដូច្នេះអ្នកដែលតែងតែរក្សាក្តីសង្ឃឹមចំពោះខ្លួននឹងទទួលបានផលល្អចំពោះការប្រឈមនឹងជំងឺមហារីក គ្រោះធម្មជាតិ និងការវះកាត់ជាដើម។
មានជំនាញក្នុងការថែខ្លួនបានល្អ
ទោះបីជាអ្នកស្ថិតក្នុងកន្លែងរស់នៅដាច់ដោយឡែកពីគេក៏ដោយ ចូរព្យាយាមធ្វើទៅតាមទម្លាប់រក្សាអនាម័យខ្លួនឯងឲ្យបានល្អជាងការមិនអនាម័យ។ មិនត្រូវរស់នៅគ្មានអនាម័យ និងលុបបំបាត់ទំនាក់ទំនងក្នុងសង្គមចោលទាំងអស់ឡើយ។ ផ្ទុយទៅវិញ អ្នកអាចព្យាយាមធ្វើទម្លាប់មូលដ្ឋាន និងរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារបានដដែលទោះមិនបាននិយាយទល់មុខគ្នាក៏ដោយ។
បំបាត់ស្រ្តេស និងអនុវត្តរៀនគិតវិជ្ជមាន
ចូរតាំងសមាធិជាទៀងទាត់ ហើយបើសិនជាអាច ចូរហាត់ប្រាណបន្ថែមទៀត។ បើសិនជាស្រ្តេសពេក ចូរសរសេរវាលើក្រដាស នោះវានឹងអាចធ្វើឲ្យធូរស្រាលក្នុងអារម្មណ៍ខ្លះហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងករណីរឿងទាំងនេះមិនអាចជួយអ្វីបាន ចូរប្រាប់ទៅគ្រូពេទ្យអំពីស្ថានភាពផ្លូវចិត្តរបស់អ្នក ឬព្យាយាមទំនាក់ទំនងទៅអ្នកជំនាញខាងផ្លូវចិត្តតាមរយៈសារអេឡិចត្រូនិចវេជ្ជសាស្រ្ត៕