ការម៉ាស្សាក្បាលអាចធ្វើឲ្យមានអារម្មណ៍ល្អខ្លាំង។ លើសពីការផ្តល់អារម្មណ៍សុខស្រួល ការម៉ាស្សាក្បាលប្រហែលជាអាចបំបាត់អាការៈឈឺក្បាល បន្ថយស្រ្តេស និងបង្កើនការលូតលាស់សក់ថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការម៉ាស្សាក្បាលបើសិនជាធ្វើឡើងដោយអ្នកជំនាញ៖
ជំរុញដល់ការលូតលាស់សក់
បើសិនជាសក់ក្បាលអ្នកកំពុងតែស្តើងទៅៗ ឬមិនក្រាសដូចមុនទេ អ្នកប្រហែលជាអាចពិចារណាលើការម៉ាស្សាស្បែកក្បាលបាន។ តាមការសិក្សាដ៏តូចមួយបានឲ្យដឹងថា អ្នកចូលរួមសិក្សាមានការកើនសក់កាន់តែក្រាសថែមទៀតក្រោយពីធ្វើការម៉ាស្សាស្បែកក្បាលរាល់ថ្ងៃរយៈពេល ២៤សប្តាហ៍។
បញ្ចុះសម្ពាធឈាម
វាមិនមែនជាអាថ៌កំបាំងទៀតទេដែលថា ការម៉ាស្សាស្បែកក្បាលអាចជួយបំបាត់ស្រ្តេស និងជំរុញដល់អារម្មណ៍ធូរស្រាល។ ការសិក្សាមួយបានរកឃើញថា ទាំងការម៉ាស្សាស្បែកក្បាល ១៥នាទី និង ២៥នាទី អាចបន្ថយសម្ពាធឈាមទាំង Systolic និង Diastolic លើអ្នកចូលរួមសិក្សាភេទស្រី។ ការម៉ាស្សាស្បែកក្បាលអាចជួយជំរុញដល់របត់ឈាមរត់ ដែលមានឥទ្ធិពលវិជ្ជមានលើការធូររបស់សរសៃឈាម និងសាច់ដុំករ។
បន្ថយការឈឺក្បាលបែប Tension Headache
ការឈឺក្បាលបែប Tension Headache ច្រើនតែធ្វើឲ្យឈឺក្បាលនៅក្បាល និងកញ្ចឹក និងខាងក្រោមភ្នែក។ ការកន្ត្រាក់របស់សាច់ដុំច្រើនតែធ្វើឲ្យឈឺក្បាលបែបនេះឯង។ ការម៉ាស្សាស្បែកក្បាលប្រហែលជាអាចបន្ថយភាពខ្លាំងក្លា រយៈពេល និងភាពញឹកញាប់នៃការឈឺក្បាលប្រភេទនេះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះប្រហែលជាដោយសារតែឥទ្ធិពលបន្ធូរនៃការម៉ាស្សាស្បែគក្បាលនៅលើសាច់ដុំកញ្ចឹងករតែម្តង៕