គិតត្រឹមថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាយើងបានរកឃើញចំនួនអ្នកឆ្លងវីរុសកូវីដសរុបចំនួន ៣៣នាក់ហើយ។ ដូច្នេះបើសិនជានរណាម្នាក់ក្នុងគ្រួសាររបស់អ្នកទើបតែធ្លាប់ធ្វើដំណើរទៅក្រៅប្រទេស ហើយបានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩នេះមែន គាត់អាចនឹងជាសះស្បើយវិញបើសិនជាទទួលបានការព្យាបាលបានត្រឹមត្រូវនៅមន្ទីរពេទ្យ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែសម្រាប់បើសិនជាសមាជិកគ្រួសារមានជំងឺនេះហើយ អ្នកក៏អាចនឹងប្រឈមកាន់តែខ្ពស់នឹងការឆ្លងជំងឺនេះផងដែរ។ ដូច្នេះខាងក្រោមនេះគឺជារឿងដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើនៅពេលដឹងថាសមាជិកគ្រួសារមួយឬច្រើនឆ្លងវីរុសកូវីដ១៩ហើយ៖
រស់នៅក្នុងផ្ទះកុំចេញទៅណា លុះត្រាតែត្រូវការចេញទៅជួបពេទ្យ
ចៀសឲ្យឆ្ងាយពីសកម្មភាពក្នុងសង្គមដើម្បីបង្ការការរាលដាលរបស់វីរុសទៅអ្នកដទៃ។ មិនត្រូវទៅធ្វើការ សាលារៀន ធានាគា ការជួបជុំសាសនា ឬប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
រក្សាការនៅឲ្យឆ្ងាយពីអ្នកដទៃរួមទាំងសត្វចិញ្ចឹមផងដែរ
ចូរប្រើប្រាស់បន្ទប់គេង និងបន្ទប់ទឹកដាច់ដោយឡែកពីគេបើសិនជាអាចធ្វើទៅបាន។ ចូរមានការប្រុងប្រយ័ត្ន និងពាក់ម៉ាសខណៈពេលឲ្យចំណីសត្វចិញ្ចឹមនៅផ្ទះ។ ចូរទូរស័ព្ទទាក់ទងទៅគ្រូពេទ្យសិន មុននឹងចេញទៅជួប
ចូរពាក់ម៉ាសនៅមុខជាប់
ចូរពាក់ម៉ាសដែលគ្របជិតទាំងច្រមុះ និងមាត់ ហើយក៏កុំឲ្យមានប្រហោងអញវីទាំងអស់ដើម្បីកុំឲ្យមេរោគចេញពីក្នុងមាត់បាន។
ចូរលាងសម្អាតដៃជាញឹកញាប់
ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០វិនាទី។ ចូរដាក់ទឹកលាងដៃមានជាតិអាកុលយ៉ាងហោចណាស់ ៦០ភាគរយនៅពេលធ្វើដំណើរ។ ចូរចៀសវាងការប៉ះពាលភ្នែក ច្រមុះ និងត្រចៀកនៅពេលដៃមិនស្អាត ឬមិនបានលាង។
ចូរគ្របមុខឲ្យបានល្អនៅពេលក្អក និងកណ្តាស
ចូរគ្របមាត់និងច្រមុះជាមួយនឹងក្រដាសជូតមាត់ខណៈពេលដែលក្អក និងកណ្តាស ហើយបោះវាចោលក្នុងធុងសម្រាមមានគម្របភ្លាមៗ។ បន្ទាប់មក ចូរលាងសម្អាតដៃភ្លាម។
កុំចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួន
យកល្អគួរតែកុំចែករំលែករបស់របរក្នុងផ្ទះបាយ គ្រែគេង កន្សែងជូតខ្លួនជាមួយអ្នករស់នៅជាមួយគ្នា។ ចូររក្សាអនាម័យខណៈពេលដែលកំពុងតែប្រើប្រាស់របស់ទាំងនេះ។
ជូតសម្អាតរាល់របស់របរដែលអាចប៉ះច្រើនបំផុត
កន្លែងដែលអាចប៉ះច្រើននោះមានដូចជា ស្រយ៉ុវទ្វា តុង កៅអី គួរតែលាងសម្អាតជាទៀងទាត់ក្រោយពីពាក់ស្រោមដៃរួច ជាមួយនឹងស្ព្រាយបាញ់លាងសម្អាតបន្ថែម។
តាមដានរោគសញ្ញា
ចូរតាមដានរោគសញ្ញាអ្នកបន្ថែមបើសិនជាអ្នកស្រាប់តែកើតមានអាការៈទាំងឡាយណានៃវីរុស និងឲ្យគ្រូពេទ្យពិនិត្យបន្ថែមផង៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)