ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យមានលក្ខណៈធូលស្រាលមិនសូវក្អួតក្នុងពេលមានផ្ទៃពោះដំបូង។ តើមានអ្វីខ្លះទៅ?
- តាមពិតទៅក្នុងពេលដែលអ្នកទើបតែមានផ្ទៃពោះ កូនក្នុងពោះលូតលាស់មិនសូវលឿនឡើយ ដោយមិនត្រូវការសារធាតុចិញ្ចឹមច្រើនឡើយ។ ដូចនេះ អ្នកម្តាយអាចញ៉ាំអាហារដែលខ្លួនចូលចិត្ត ហើយកាត់បន្ថយបរិមាណអាហារក្នុងមួយពេលៗ ដោយញ៉ាំតិច ហើយចែកជាច្រើនពេល។ ជាពិសេស អ្នកម្តាយគួរតែញ៉ាំទឹកឲ្យបានច្រើន ហើយពិសារអាហារដែលសម្បូរទៅដោយវីតាមីន ទើបអាចការពារអ្នកពីអាការៈទល់លាមក និងការក្អួតផងដែរ។
- អ្នកម្តាយអាចហាត់ប្រាណខ្លះ ប៉ុន្តែមិនអាចធ្វើចលនាធ្ងន់ៗឡើយ។ ដូចនេះ អ្នកម្តាយអាចធ្វើការហាត់ប្រាណ ដោយដើរក្នុងសួងច្បារ ទើបអាចកាត់បន្ថយអាការៈក្អួតបាន។
- អ្នកម្តាយក៏អាចញ៉ាំវីតាមីនB និងវីតាមីនC ផងដែរ ព្រោះវីតាមីនទាំង២ប្រភេទនេះ អាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ថែមទាំងអាចជួយអ្នកម្តាយមិនសូវក្អួតខ្លាំងផងដែរ។
- អារម្មណ៍របស់អ្នកម្តាយ គឺសំខាន់ណាស់ ដោយអ្នកម្តាយគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ហើយទម្លាក់សម្ពាធផ្លូវចិត្តចុះឲ្យអស់ ទើបអ្នកមិនក្អួតខ្លាំង។ ដូចនេះ អ្នកម្តាយអាចប្រើតាមវិធីទាំងនេះ ដើម្បីបំបាត់អាការៈក្អួតខ្លាំងរបស់អ្នកក្នុងកំឡុងពេលមានផ្ទៃពោះដំបូង៕