Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលងាយកើតមហារីកសុដន់។ តើមានបុគ្គលណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកតែងមានអារម្មណ៍មួលម៉ៅ ឆេវឆាវ មិនសប្បាយ សម្ពាធផ្លូវចិត្តធ្ងន់ ហើយតែងចូលគេងយប់ជ្រៅ នោះអ្នកនឹងងាយប្រទះនឹងមហារីកសុដន់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរៀនធ្វើចិត្តឲ្យស្ងប់ និងសប្បាយ ទើបអាចចៀសពីជំងឺដ៏គួរឲ្យខ្លាចមួយនេះបាន។
  2. ប្រសិនជាអ្នកជានារីដែលចូលចិត្តញ៉ាំអាហារបំពងខ្លាញ់ អ្នកគួរតែកាត់បន្ថយពិសារ ព្រោះអាហារបំពងខ្លាញ់នេះ មិនត្រឹមតែធ្វើឲ្យអ្នកងាយជួបនឹងមហារីកសុដន់ទេ ថែមទាំងអាចធ្វើឲ្យអ្នកអាចប្រឈមមុខនឹងមហារីកផ្នែកផ្សេងទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបអ្នកមិនងាយកើតមហារីកដោយមិនដឹងខ្លួន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)