អត្ថប្រយោជន៍នៃការលាបយ៉ាអួររសជាតិដើមលើសរសៃសក់ និងស្បែកក្បាលមិនត្រូវបានគេអះអាង និងមានការស្រាវជ្រាវនៅឡើយទេ។ ប៉ុន្តែអំណះអំណាងបែបបទពិសោធន៍ផ្ទាល់ខ្លួន និងទំនៀមទម្លាប់ខ្លះគាំទ្រដល់រឿងនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វិធីសាស្រ្តដ៏ពេញនិយមនោះគឺប្រើយ៉ាអួររសជាតិដើមធ្វើជាម៉ាសលាបសក់ ឬហៅថា ក្រែមអប់សក់។
អ្វីដែលគេយល់ថាត្រូវចំពោះការយកយ៉ាអួររសជាតិដើមធ្វើជាក្រែមអប់សក់នោះគឺ វត្តមានប្រូតេអ៊ីនរបស់យ៉ាអួរជំរុញដល់ការលូតលាស់សក់កាន់តែមានសុខភាពល្អ និងរឹងមាំ។ គេក៏ជឿថា សារធាតុឡាក់តិចអាស៊ីតក្នុងយ៉ាអួរ៖
- លាងសម្អាតស្បែកក្បាល
- ជម្រះកោសិកាស្បែកងាប់ៗចោល
- ជួយដល់ការលូតលាស់ឬសសក់ឡើងវិញ។
អ្នកដែលប្រើយ៉ាអួររសជាតិដើមដើម្បីធ្វើជាក្រែមអប់សក់អាចធ្វើបានលើករណីសរសៃសក់ខូចដោយសារតែ៖
- មជ្ឈដ្ឋានជុំវិញដូចជា ពន្លឺព្រះអាទិត្យ ការបំពុលបរិយាកាស និងការប្រែប្រួលរដូវកាល
- ការប្រើឧបករណ៍លេងស្តាយសក់ច្រើន
- ការប្រើប្រាស់ផលិតផលលេងសក់ដូចជា លាបថ្នាំសក់ អ៊ុតសក់ត្រង់ និងលេងស្តាយសក់តែម្តង។
របៀបប្រើប្រាស់យ៉ាអួររសជាតិដើមធ្វើជាក្រែមអប់សក់៖
- ចូរសម្ងួតសក់ឲ្យស្ងួតល្អ
- ចូរប្រើយ៉ាអួររសជាតិដើមមកលាបលើសរសៃសក់ពីឬសដល់ចុង ហើយទុកវាចោល
- ចូរទុកចោលពី ២០ ទៅ ៣០នាទី។ យកល្អគួរតែមានមួកងួតទឹកគ្របពីលើផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាងជម្រះវិញជាមួយទឹកក្តៅឧណ្ហៗ។ អ្នកខ្លះនិយាយថា ការកក់សាប៊ូមានជាតិកាត់តិចតួចក៏ល្អដែរក្រោយពីអប់សក់ជាមួយយាអួររួច៕