ជំងឺរលាកសួត គឺជាការបង្ករោគនៅលើសាច់សួត ដែលច្រើនតែកើតឡើងដោយសារការរាលដាល់តាមរយៈការក្អក កណ្តាស ឬប៉ះពាល់។ អ្នកជំងឺភាគច្រើនជាវិញក្នុងរយៈពពេលមួយទៅបីសប្តាហ៍ ប៉ុន្តែការរលាកសួតនេះអាចធ្វើឲ្យស្លាប់បាន ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជារបៀបដែលគ្រូពេទ្យធ្វើការកំណត់រករោគវិនិច្ឆ័យជំងឺរលាកសួត៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងស្តាប់សួតអ្នកតាមរយៈ Stethoscope។ បើសិនជាអ្នកមានបញ្ហារលាកសួត សួតអាចនឹងលឺដូចពពុះបែក ឬពោតផ្ទុះនៅពេលដកដង្ហើមចូល
- ការថតកាំរស្មីអ៊ីចនៅទ្រូង
- ការធ្វើតេស្តឈាម
- ការពិនិត្យ Arterial Blood Gas ដើម្បីកំណត់ថាតើអុកស៊ីសែនក្នុងឈាមចេញពីសួតនោះវាគ្រប់គ្រាន់ឬអត់
- ការថត CT Scan លើទ្រូង
- ការពិនិត្យលើកំហាកដើម្បីគ្រូពេទ្យអាចកំណត់បានថា តើមេរោគអ្វីដែលធ្វើឲ្យមានអាការៈ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឆ្លុះទងសួត៕