ប្រូខូលីជារុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។ វាក៏សម្បូរជាតិសរសៃ និងអង់ទីអុកស៊ីដង់ និងមានកាឡូរីទាបផងដែរ។ ការពិតនោះគឺថា ប្រូខូលីសម្បូរទៅដោយជាតិទឹក និងមិនមានជាតិខ្លាញ់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីប្រយោជន៍ចំពោះសុខភាពនៃការទទួលទានប្រូខូលី៖
ប្រឆាំងមហារីក
ប្រូខូលីដើរតួនាទីដ៏អស្ចារ្យមួយក្នុងការបង្ការជំងឺមហារីកសុដន់ និងស្បូន។ វាអាចការពារកោសិកាមហារីកកុំឲ្យលូតលាស់ និងរាលដាល ព្រោះផ្ទុកទៅដោយសារធាតុដែលអាចជួយបង្ការមហារីកបាន។
បញ្ចុះកូឡេស្តេរ៉ុល
ប្រូខូលីជួយធ្វើឲ្យការបញ្ចេញកូឡេស្តេរ៉ុលចេញពីរាកាយកាន់តែស្រយលដោយសារតែវាផ្ទុកទៅដោយជាតិសរសៃរលាយជាច្រើន។
ពង្រឹងដល់សុខភាពបេះដូង
ប្រូខូលីអាចដើរតួនាទីដ៏មានប្រសិទ្ធភាពមួយក្នុងការពង្រឹងដល់សុខភាពបេះដូងដោយសារតែវាអាចថែរក្សាសរសៃឈាមឲ្យនឹងរឹងមាំបាន។ ការញ៉ាំប្រូខូលីក៏អាចពង្រឹងដល់សមត្ថភាពច្របាច់ឈាមរបស់បេះដូងដែឬ។ អ្នកដែលញ៉ាំប្រូខូលីទំនងជាមិនងាយកើតជំងឺសរសៃឈាមបេះដូងឡើយ។ ការញ៉ាំប្រូខូលីស្រុះជាទៀងទាត់អាចបបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន។
បន្ថយការរលាក
ប្រូខូលីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អសម្រាប់ប្រឆាំងការរលាក។ វាក៏ផ្ទុកទៅដោយសារធាតុជីវសកម្ម ដែលអាចបន្ថយការរលាកបាន។
ជួយច្រោះជាតិពុល
ប្រូខូលីត្រូវបានគេស្គាល់ច្បាស់ថា មានសមត្ថភាពបន្សាប និងបញ្ចេញសារធាតុគីមីដែលរាងកាយមិនត្រូវការបាន។ ដោយសារតែវាសម្បូរជាតិសរសៃ ដូច្នេះវាអាចជួយរាងកាយបង្ការភ្នែកកុំឲ្យកើតជំងឺភ្នែកឡើងបាយ និងកាំរស្មីគ្រោះថ្នាក់ផងដែរ។
សុខភាពឆ្អឹង
ដោយសារតែសម្បូរជាតិកាលស្យូម និងវីតាមីន K ការញ៉ាំប្រូខូលីអាចជួយបង្ការជំងឺពុកឆ្អឹង និងជំនួយដល់សុខភាពឆ្អឹងបាន
ពង្រឹងដល់ការរំលាយអាហារ និងសុខភាពថ្លើម
ប្រូខូលីជួយពង្រឹងដល់សុខភាពពោះវៀនទាំងមូលដោយសារតែវាអាចបន្ថយការរលាកក្នុងពោះវៀន និងបង្ការជំងឺមហារីកពោះវៀនធំបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏ពង្រឹងដល់សុខភាពថ្លើមបានទៀតតាមរយៈបង្ការជំងឺខ្លាញ់រុំថ្លើម៕