ខណៈពេលដែលសេចក្តីរាយការណ៍ចុងក្រោយគិតត្រឹមថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចប្បន្ននេះចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ ក្នុងប្រទេសយើងកើនដល់ ១២នាក់ហើយនោះ វាក៏បានបង្កជាភាពភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនយើងសឹងតែទូទាំងប្រទេស ដោយអ្នកខ្លះអាចភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយក៏មិនដឹងថាគួរធ្វើអ្វីល្អឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលវាជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្នរឿងគ្រប់យ៉ាង តែអ្នកគួរតែធ្វើរឿងមួយចំនួនដើម្បីទ្រទ្រង់ និងគ្រប់គ្រងសុខភាពផ្លូវចិត្តឲ្យបានល្អក្នុងពេលស្ថិតក្នុងស្ថានភាពដ៏តានតឹងនេះផង។
ឥទ្ធិពលស្រ្តេសចំពោះជំងឺឆ្លង
ការពិតនៅះគឺថា ភាពភ័យខ្លាច និងតក់ស្លុតអំពីការផ្ទុះជំងឺនេះអាចបង្កជាបញ្ហាផ្លូវចិត្តច្រើនបាន។ យោងទៅតាម CDC បានឲ្យដឹងថា ឥទ្ធិពលញឹកញាប់មួយចំនួននៃភាពស្រ្តេសក្នុងពេលផ្ទុះជំងឺនេះអាចមានដូចជា៖
- ពិបាកគេងលក់ ឬផ្ចង់អារម្មណ៍
- ភ័យខ្លាច និងបារម្ភអំពីសុខភាពខ្លួនឯង និងមនុស្សដែលអ្នកស្រឡាញ់
- ប្រែប្រួលការគេង និងការញ៉ាំ
- បញ្ហាជំងឺរ៉ាំរ៉ៃក្នុងខ្លួនកាន់តែធ្ងន់ធ្ងរ
- ជក់បារី ញ៉ាំគ្រឿងស្រវឹង ឬលេបថ្នាំកាន់តែច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នក និងក្រុមគ្រួសារថែរក្សាសុខភាពផ្លូវចិត្តក្នុងពេលមានផ្ទុះវីរុសកូវីដ១៩នេះ៖
- ព្យាយាមចៀសវាងការស្តាប់ និងស្វែងយល់នូវអ្វីដែលជាពាក្យចរចាមអារាម និងការស្មានខុសដែលធ្វើឲ្យអ្នកកាន់តែថប់អារម្មណ៍ទៀត។ ផ្ទុយទៅវិញអ្នកគួរតែតាមដានប្រភពព័ត៌មានដែលផ្លូវការ ជាពិសេសក្រសួងសុខាភិបាលតែម្តង។
- សម្រាកពីការតាមដានព័ត៌មានសិន ដោយរឿងនេះរួមទាំងបណ្តាញសង្គមផងដែរ។
- ចូលរួមហាត់យូហ្គា តាំងសមាធិ ពុតពែនខ្លួន ឬដកដង្ហើមជ្រៅៗ ព្រោះវាជាវិធីដែលអាចបន្ថយការថប់អារម្មណ៍បាន។
- ចូរញ៉ាំអាហារសម្បូរជីវជាតិ និងមានតុល្យភាពរាងកាយ ញ៉ាំទឹកឲ្យបានច្រើន ហាត់ប្រាណជាទៀងទាត់ គេងគ្រប់គ្រាន់ និងអនុវត្តទម្លាប់រស់នៅផ្តល់សុខភាពជាប្រចាំ ព្រោះវាជាវិធីដែលជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងជំរុញដល់អារម្មណ៍កាន់តែល្អ
- បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងមនុស្សដែលអ្នកជឿជាក់ដើម្បីប្រាប់អំពីក្តីបារម្ភរបស់អ្នក។
ចូរប្រាកដថា អ្នកស្វែងរកជំនួយបើសិនជាអ្នកកំពុងតែមានអារម្មណ៍មិនល្អដូចជា ពិបាកចិត្ត ឬថប់អារម្មណ៍។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការថែរក្សាខ្លួនឯង ក្រុមគ្រួសារ និងមិត្តភក្តិនឹងជួយអ្នកចៀសផុតពីស្រ្តេស និងប្រឆាំងភាពថប់អារម្មណ៍ដោយសារការផ្ទុះជំងឺ៕