ការជ្រើសរើសប្រពន្ធគឺជារឿងដែលចាំបាច់សម្រាប់បុរសគ្រប់រូបព្រោះបើជ្រើសរើសចំប្រពន្ធដែលមិនល្អ នោះជីវិតគេនឹងចប់ ដូចនេះតើមនុស្សស្រីបែបណាដែលល្អ ហើយសាកសមសម្រាប់អ្នករើសនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នារីដែលនៅពេលដែលអ្នកក្រព្រមរៀបការជាមួយអ្នក ដោយមិនប្រកាន់ថាអ្នកក្រឬមានទេ ប៉ុន្តែគេព្រមតាមអ្នក ហើយរស់នៅជាមួយអ្នក នោះហើយជាមនុស្សស្រីដែលអ្នកគួរតែថែរក្សាទុក។
- នារីដែលនៅពេលដែលមុខរបរអ្នកជួបនឹងបញ្ហា ហើយគេនៅក្បែរអ្នក កំដរអ្នកជានិច្ច ដោយមិនចាកចេញពីអ្នកឡើយ ថែមទាំងជួយរិះរកមធ្យោបាយគ្រប់ប្រភេទដើម្បីជួយដោះស្រាយអ្នក បើអ្នកជួបនឹងនារីបែបនេះ សូមអ្នករក្សាគេទុក ហើយរស់នៅជាមួយគេអស់មួយជីវិត។
- នារីដែលព្រមមើលថែឳពុកម្តាយអ្នកនៅពេលដែលពួកគាត់ឈឺ ដោយមិនត្អូយត្អែរថានឿយហត់សូម្បីតែមួយម៉ាត់ ហើយថែមទាំងមើលថែបានយ៉ាងល្អឥតខ្ចោះទៀត ដូចនេះបើអ្នកមាននារីបែបនេះនៅក្បែរខ្លួន សូមអ្នកការពារឲ្យជាប់។
- នៅពេលដែលអ្នកប្រឹងអស់សមត្ថភាពដើម្បីធ្វើការងាររបស់អ្នក ប៉ុន្តែនៅតែមិនបានសម្រេច ហើយអ្នកអស់សង្ឃឹមជាខ្លាំង ពេលនោះមាននារីម្នាក់តែងតែនៅពីក្រោយខ្នងអ្នក ហើយលើកទឹកចិត្តអ្នកកុំឲ្យបោះបង់ចោល ព្រោះមានថ្ងៃណាមួយនឹងបានសម្រេចជាមិនខានឡើយ នារីបែបនេះហើយដែលអ្នកអាចរៀបការជាមួយ។
- មនុស្សស្រីដែលតែងតែផ្តល់របស់ល្អដល់អ្នកជានិច្ច ហើយព្រមលះបង់គ្រប់យ៉ាងដើម្បីឲ្យជីវិតអ្នកកាន់តែប្រសើរ ព្រមធ្វើគ្រប់យ៉ាងដើម្បីអ្នក នោះហើយជាមនុស្សស្រីដែលល្អ ហើយក៏ជាមនុស្សស្រីដែលអ្នកគួរតែរស់នៅជាមួយអស់មួយជីវិតដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)