ទឹកដោះម្តាយពិតជាសំខាន់ណាស់សម្រាប់កូនគ្រប់រូប ព្រោះវាអាចធ្វើឱ្យកូនអ្នកមានប្រាជ្ញាឆ្លាតវៃ ប៉ុន្តែបើអ្នកបរិភោគខុសនៅចន្លោះពេលបំបៅដោះ នោះកូននឹងខូចសុខភាព។ដូចនេះតើអ្នកមិនអាចបរិភោគអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវពិសារសូកូឡាទេ ព្រោះវាមានជាតិកាហ្វេអ៊ីន ដែលអាចធ្វើឱ្យកូនអ្នកតែងតែរករឿងយំមិនឈប់ ក្រោយពេលដែលបៅដោះអ្នករួច។
- អ្នកមិនត្រូវបរិភោគផ្លែក្រូច ឬទឹកក្រូចទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះកូនអ្នកខ្លាំងណាស់ ហើយថែមទាំងអាចធ្វើឱ្យកូនអ្នកតែងតែហៀរទឹកមាត់ ដូចនេះបើអ្នកខ្លាចអ្នកខ្វះវីតាមីនC អ្នកអាចពិសារល្ហុង និងស្វាយបាន។
- អ្នកមិនត្រូវបរិភោគផ្កាខៃណាខៀវច្រើនទេ ព្រោះវាអាចធ្វើឱ្យកូនអ្នកហើមពោះបាននៅពេលយប់ ហើយរករឿងមិនឈប់ ក្រោយពេលដែលគេបៅដោះអ្នក។
- អ្នកមិនត្រូវពិសាររបស់ដែលហិរច្រើនពេកនោះទេ បើអ្នកមិនចង់ឱ្យពោះវៀន និងក្រពះកូនអ្នកមិនស្រួល ព្រោះគេបៅដោះអ្នក ដូចនេះបើអ្នកពិសារហិរ នោះកូននឹងស្រូបយកជាតិហិរដូចគ្នា។
- អ្នកមិនត្រូវបរិភោគសណ្តែកដីនោះទេ ព្រោះវាអាចធ្វើឱ្យកូនអ្នកមានជំងឺប្រតិកម្មដូចជា ប្រតិកម្មស្បែក ឬមានជំងឺហឺតជាដើម ដូចនេះអ្នកគួរតែចៀសវាងកុំបរិភោគនៅចន្លោះពេលបំបៅដោះកូន។
- បើកូនអ្នកប្រតិកម្ម នឹងទឹកដោះគោ អ្នកមិនត្រូវផឹកទេនៅចន្លោះពេលបំបៅដោះ ព្រោះវាអាចធ្វើឱ្យស្បែកកូនអ្នកស្ងួត ក្អួត ឬគេងមិនបាន តែងតែរករឿងជាដើម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)