ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យកូនដុះធ្មេញយឺត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កត្តាទី១ដែលធ្វើឲ្យកូនដុះធ្មេញយឺត អាចមកពីតណពូជ ព្រោះមានពេលខ្លះ មាតាបិតារបស់គេកាលពីតូចធ្មេញដុះយឺត កើតកូនមកក៏ធ្មេញដុះយឺតដូចគ្នាដែរ។
- នៅពេលដែលកូនខ្វះសារធាតុចិញ្ចឹម ជាពិសេសខ្វះកាលស្យូម នឹងធ្វើឲ្យធ្មេញកូនមិនងាយដុះចេញមកឡើយ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់ ទើបធ្មេញរបស់កូនងាយដុះចេញមក។
- នៅពេលដែលកូនបាន៤ខែ អ្នកម្តាយគួរតែចាប់ផ្តើមឲ្យកូនសាកល្បងញ៉ាំបបរកិនហើយ ព្រោះបបរនេះ អាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន ដោយធ្វើឲ្យកូនអាចដុះធ្មេញបាន មិនយឺតពេលជាងក្មេងដទៃនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)