ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអ្នកគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនដកដង្ហើមខុសធម្មតា អ្នកគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យភ្លាម មិនគួរទុកយូរទេ ព្រោះបើទុកយូរ អាចនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- នៅពេលដែលកូនមើលទៅដូចជាអស់កម្លាំង ដោយមិនសូវកម្រើក ហើយមានអារម្មណ៍ខុសប្រក្រតី អ្នកគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យដូចគ្នា ទើបអាចព្យាបាលបានទាន់ពេលវេលា មិនយឺតពេល។
- នៅពេលដែលកូននោមតិចជាងមុន ដោយទារកមិនមានបត់ជើងតូចពី៤ទៅ៦ម៉ោង ហើយកុមារមិនមានបត់ជើងតូចពី៦ទៅ៨ម៉ោង អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់។
- បើកូនរាកខ្លាំង និងក្អួតខ្លាំង អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យហើយ ព្រោះមានតែនាំកូនទៅពេទ្យទេ ទើបអាចដឹងពីអាការៈច្បាស់លាស់ ហើយអាចការពារសុវត្ថិភាពកូនបានយ៉ាងល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)