ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបង្រៀនកូនក្នុងពេលវ៉ាកងតូចនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែបង្រៀនមេរៀនដល់កូនប្រសិនជាអ្នកទំនេរនៅផ្ទះ ព្រោះការបង្រៀននេះ អាចធ្វើឲ្យកូនមិនភ្លេចមេរៀនឡើយទោះបីជាមិនបានទៅសាលាក៏ដោយ។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែឆ្លៀតពេលរំលឹកមេរៀនកូន ទើបពេលចូលរៀនវិញ គេអាចតាមទាន់គ្រូ។
- ក្រៅពីបង្រៀនកូន អ្នកក៏អាចឲ្យកូនលេងសង់ផ្ទះ គូសគំនូរ ព្រមទាំងអានសៀវភៅផ្សេងៗផងដែរ ព្រោះល្បែងទាំងនេះអាចជួយបង្កើនខួរក្បាលកូនឲ្យកាន់តែឆ្លាតវ៉ៃបាន។
- ប្រសិនជាអ្នកទំនេរ អ្នកក៏អាចបង្រៀនកូនឲ្យដុតនំជាមួយអ្នកដែរ ព្រោះការដុតនំនេះ ក៏អាចជួយកាត់បន្ថយពេលវេលាដែលកូនកាន់ទូរស័ព្ទលេងផងដែរ។
- ថ្វីត្បិតតែមិនអាចនាំកូនទៅលេងខាងក្រៅ ក៏ប៉ុន្តែអ្នកអាចឲ្យកូនហាត់ប្រាណក្នុងផ្ទះបាន ដោយអាចលេងលោតអន្ទាក់ រាំ និងល្បែកមួយចំនួនទៀត ដែលអាចធ្វើឲ្យកូនបែកញើស និងធ្វើចលនាបាន។
- អ្នកអាចឲ្យកូនរៀនតាមមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួងអប់រំយុវជន និងកីឡាបាន ព្រោះមេរៀនដែលមានក្នុងនោះមានលក្ខណៈដូចនឹងមេរៀនដែលកូនរៀននៅសាលាដែរ។ ដូចនេះ អ្នកម្តាយគួរតែធ្វើបែបនេះ ទើបកូនមិនភ្លេចមេរៀន ហើយក៏អាចសប្បាយក្នុងកំឡុងពេលវ៉ាកងតូចនេះបានដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)