អ្នកស្រាវជ្រាវកំពុងតែស្វែងរកការព្យាបាលដ៏ពិសេសមួយសម្រាប់វីរុសកូវីដ១៩។ ក្រុមស្រាវជ្រាវជាច្រើនរួមទាំងប្រទេសអីស្រ្តាអ៊ែលផងដែរនោះ បាននិយាយថា ខ្លួនកំពុងជិតបង្កើតបានវ៉ាក់សាំងសម្រាប់វីរុសនេះរួចហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ទម្រាំដល់ការទទួលបានវិធីព្យាបាលពិសេស និងវ៉ាក់សាំសម្រាប់វីរុសកូវីដ១៩នេះ ការនៅឆ្ងាយពីកន្លែងជុំគ្នាច្រើន អនាម័យផ្ទាល់ខ្លួន និងផ្លូវដង្ហើម គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការការឆ្លងរបស់វីរុសមួយនេះបាន។
យ៉ាងណាមិញ វីរុសកូវីដនេះកំពុងតែរាលដាលយ៉ាងលឿន ហើយប្រហែលជាអាចសម្លាប់មនុស្សបានទៀតទោះបីជាពួកគេអនុវត្តវិធីសាស្រ្តបង្ការបានហើយក៏ដោយ។ យោងទៅតាមប្រូតូកូល Tretament ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Indian Council of Medical Research (ICMR) បានឲ្យដឹងថា ថ្នាំប្រឆាំងនឹងវីរុសបង្កជំងឺអេដស៍ Lopinavir និង Ritonavir អាចប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩លើករណីធ្ងន់ធ្ងរបាន។ ថ្នាំប្រឆាំងនឹងវីរុសបង្កជំងឺអេដស៍ អាចប្រើលើមនុស្សធំអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានវជ្ជមានវីរុសកូវីស១៩ និងមានផលវិបាកមួយឬច្រើនដូចជា ថប់ផ្លូវដង្ហើមធ្ងន់ធ្ងរ ខ្សោយសម្ពាធឈាម ទើបប្តូរសរីរាង្គថ្មីដែលខូចខាត។
អ្នកជំនាញនិយាយថា ប្រសិទ្ធភាពរបស់ថ្នាំប្រឆាំងនឹងវីរុសអេដស៍ដើម្បីព្យាបាលវីរុសកូវីដ១៩ គឺផ្អែកទៅលើអំណះអំណាងពីមុនដែលនិយាយអំពីប្រសិទ្ធភាពរបស់វាក្នុងការទបប់ស្កាត់អំបូរវីរុសកូរ៉ូណាដែលបង្កជំងឺសា និងជំងឺរលាកផ្លូវដង្ហើមមជ្ឈមបូពា ដែលធ្វើឡើងដោយ National Institute of Virology ប្រទេស Pune។ ថ្នាំប្រឆាំងនឹងវីរុសបង្កជំងឺអេដស៍ទាំងនេះត្រូវបានសាកល្បងប្រើប្រាស់លើអ្នកជំងឺកូវីដ១៩មួយចំនួនរួចហើយក្នុងប្រទេសឥណ្ឌា រួមទាំងពីរនាក់ប្តីប្រពន្ធជនជាតិអ៊ីតាលី ដែលបានព្យាបាលក្នុងមន្ទីរពេទ្យមួយក្នុងតំបន់ Jaipur។
អង្គការសុខភាពពិភពលោកបាននិយាយថា Remdesivir ដែលជាថ្នាំបង្កើតឡើងដើម្បីប្រឆាំងនឹងវីរុសអ៊ីបូឡា គឺជាជម្រើសដំបូងគេសម្រាប់ព្យាបាលជំងឺកូវីដ១៩។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) Lopinavir និង Ritonavir ដោយប្រើតែឯង ឬផ្សំចូលគ្នាជាមួយនឹង IFNbeta គឺជាជម្រើសដ៏ល្អបំផុតទីពីរ៕