Join with Health.com.kh on Telegram

សម្រាប់ស្បែកមានសុខភាពល្អ សក់ភ្លឺរលោង ក្រចករឹងមាំ និងកោសិកាទាំងអស់សុទ្ធបណ្តាលមកពីវត្តមានប្រូតេអ៊ីនទាំងអស់។ ហើយប្រូតេអ៊ីននេះទៀតសោទគឺត្រូវតែបានមកពីរបបអាហារប្រចាំថ្ងៃតែម្តង។ ស្រ្តីដែលញ៉ាំប្រូតេអ៊ីនគ្រប់គ្រាន់គឺអាចធ្វើរាងកាយធ្វើការកាន់តែមានប្រសិទ្ធភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប្រូតេអ៊ីនជួយដល់ការគ្រប់គ្រងទម្ងន់ ផ្តល់ភាពខ្លាំងរបស់សាច់ដុំ រក្សាភាពឆ្អែតបានយូរ និងជួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃជាច្រើនទៀត។ កាលណាសុខភាពពីខាងក្នុងល្អហើយ អ្នកនឹងមានសុខភាពទាំងមូលល្អទាំងអស់។ ខាងក្រោមនេះគឺជាគន្លឹះញ៉ាំប្រូតេអ៊ីនដែលស្រ្តីគួរតែចងចាំ៖

ប្រូតេអ៊ីនប្រចាំថ្ងៃ

តម្រូវការញ៉ាំប្រូតេអ៊ីនប្រចាំថ្ងៃគឺពី ០.៨ ទៅ១ក្រាមក្នុងមួយគីឡូ។ ដូច្នេះវាអាចនឹងត្រូវការពី៥០ ទៅ៦០ក្រាមជាមធ្យមសម្រាប់ស្រ្តីមានសកម្មភាពរាងកាយកម្រិតមធ្យម។ ប៉ុន្តែវាក៏អាស្រ័យទោតាមកត្តាមួយចំនួនទៀតដូចជា អាយុ កម្ពស់ របៀបរស់នៅ និងការមានជំងឺគ្នុងខ្លួនផង។ 

សកម្មភាពរាងកាយ

បើសិនជាអ្នកជាស្រ្តីរស់នៅបែបសកម្ម ហាត់ប្រាណជាទៀងទាត់ ឬការងារត្រូវការកម្លាំងពលកម្មខ្លាំង តម្រូវការប្រូតេអ៊ីនក៏ច្រើនជាងធម្មតាដែរ។ រឿងនេះអាចត្រូវការ ១.២ ទៅ ១.៨ក្រាមក្នុងមួយគីឡូក្រាមក្នុងមួយថ្ងៃ។ 

ការមានផ្ទៃពោះ

វានឹងជួយដល់ជាលិកាស្បូនឲ្យលូតលាស់ល្អ និងទ្រទ្រង់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាធម្មតាស្រ្តីមានផ្ទៃពោះត្រូវការជាតិប្រូតេអ៊ីនខ្ពស់ជាងគេងពី៦០ទៅ៩០ក្រាមក្នុងមួយថ្ងៃ។ 

ការបំបៅដោះកូន

ប្រូតេអ៊ីនគឺជារបស់ដ៏សំខាន់សម្រាប់ការផលិតទឹកដោះ និងរក្សាការផ្គត់ផ្គង់ទឹកដោះជាប់រហូត។ ស្រ្តីបំបៅដោះកូនត្រូវការប្រូតេអ៊ីនបន្ថែម ២៥ ទៅ ៣០ក្រាមជារៀងរាល់ថ្ងៃ។ ប្រូតេអ៊ីនដែលមានក្នុងទឹកដោះម្តាយអាចផ្តល់ជីវជាតិដល់រាងកាយគ្រប់គ្រាន់សម្រាប់គេលូតលាស់បាន។ 

ស្រ្តីរ៉ាំងរដូវ

ការរ៉ាំងរដូវគឺជាដំណាក់កាលមួយដែលដែលមានការថយចុះអ័រម៉ូនភេទរបស់ស្រ្តី និងឈានទៅរកការប្រែប្រួលរបស់រាងកាយជាច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រែប្រួលមួយនោះគឺការថយចុះរបស់ទំហំសាច់ដុំ ហើយក៏ជាហេតុផលមួយដែលស្រ្តីរ៉ាំងរដូវត្រូវការរក្សាការផ្គត់ផ្គង់ជាតិប្រូតេអ៊ីនប្រចាំថ្ងៃផងដែរ៕