ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែប្រយ័ត្នមុនពេលមានផ្ទៃពោះ៣ខែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ប្រសិនជាអ្នកធ្វើការជិតសារធាតុគីមី អ្នកគួរតែចៀសឲ្យឆ្ងាយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាពិសេស កន្លែងដែលមានសម្លេងខ្លាំង ក៏អ្នកមិនគួរនៅដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូន។
  2. កន្លែងណាដែលមានមនុស្សច្រើន អ្នកមិនគួរទៅជិតទេ ជាពិសេស កន្លែងដែលមានជំងឺឆ្លងតែម្តង ព្រោះបើអ្នកហ៊ានតែចូលជិត នោះអ្នកនឹងងាយចម្លងជំងឺនេះចូលទៅឲ្យកូនក្នុងផ្ទៃខ្លាំងណាស់។
  3. ក្នុងពេលដែលអ្នកមានផ្ទៃពោះ៣ខែដំបូងនេះ ជាពេលគ្រោះថ្នាក់បំផុត ព្រោះបើអ្នកមិនប្រយ័ត្ន ហើយបន្តរួមភេទ កូនក្នុងផ្ទៃនឹងអាចបាត់បង់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្ន មិនគួររួមភេទច្រើនឡើយ។
  4. ក្នុងកំឡុងពេល៣ខែដំបូង អ្នកគួរតែប្រយ័ត្នពីចលនារបស់អ្នក ដោយមិនគួរបន្ទន់ជង្គង់ចុះ អោនចុះ ឬធ្វើចលនាធ្ងន់ៗឡើយ ព្រោះអាចធ្វើឲ្យកូនអ្នកធ្លាក់បាត់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារសុវត្ថិភាពរបស់កូនក្នុងផ្ទៃ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង