យោងទៅតាម ការរកឃើញរបស់ក្រុមវេជ្ជបណ្ឌិតក្នុងទីក្រុងហុងកុង បានឲ្យដឹងថា អ្នកដែលជាសះស្បើយក្រោយពីរងការបង្ករោគដោយវីរុសកូវីដ១៩ហើយ នៅតែបន្សល់ទុកនូវនិរន្តភាពនៃសមត្ថភាពសួតចុះខ្សោយដដែល ជាមួយនឹងការខំប្រឹងដកដង្ហើមតាមមាត់នៅពេលដើរលឿនៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)Hong Kong Hospital Authority បានរកឃើញរឿងនេះក្រោយពីសិក្សាទៅលើក្រុមអ្នកជំងឺដំបូងដែលបានចេញពីមន្ទីរពេទ្យ និងជាសះស្បើយពីវីរុសកូវីដ១៩។
មនុស្សពីទៅបីនាក់ក្នុងចំណោម ១២នាក់ ឃើញថាមានការប្រែបប្រួលទៅលើសមត្ថភាពសួតរបស់ពួកគេ។ យោងទៅតាមសារពព័ត៌មាន South China Morning Post បានឲ្យដឹងថា លោក Owen Tsang Tak-yin នាយកវេជ្ជសាស្រ្តនៃអជ្ញាធរ មជ្ឈមណ្ឌលជំងឺឆ្លង បានប្រាប់ក្នុងសិក្ខាសាលាប្រកាសសារព័ត៌មានកាលពីថ្ងៃព្រហស្បត្តិ៍ថា “ពួកគេ (អ្នកជំងឺដែលជាសះស្បើយហើយ) នឹងដកដង្ហើមតាមមាត់បើសិនជាពួកគេដើរលឿនបន្តិច។ អ្នកជំងឺខ្លះ អាចមានការថយចុះសមត្ថភាព ឬមុខងាររបស់សួតពី ២០ ទៅ ៣០ភាគរយ ក្រោយពីជាសះស្បើយហើយទាំងស្រុង”។
ប៉ុន្តែលោកបានបន្ថែមថា អ្នកជំងឺអាចធ្វើលំហាត់ប្រាណបែប Cardiovascular (លំហាត់ប្រាណពង្រឹងដល់បេះដូង) បានដូចជា ការហែលទឹក ដើម្បីបង្កើនសមត្ថភាពសួតរបស់ពួកគេ។ ខណៈពេលដែលវាលឿនពេកក្នុងការប៉ាន់ស្មានឥទ្ធិពលរយៈពេលវែងនៃជំងឺនេះក៏ដោយ តែលទ្ធផលនៃការថតស្កេនលើសួតរបស់អ្នកជំងឺចំនួន៩នាក់ បានរកឃើញថា ពួកគេទាំងអស់មានសាច់សួតខ្មៅខុសធម្មតា (Frosted Glass) ដែលបញ្ជាក់ថា ជាការខូចខាតសរីរាង្គនេះហើយ។
សម្រាប់លទ្ធផលថត CT Scan របស់អ្នកជំងឺថ្មីដោយសារវីរុសកូវីដ១៩ បានបង្ហាញថា សាច់សួតរបស់គាត់មានកន្លែងខ្លះ ដក់ទឹក និងបង្ហាញជាខ្នៅសៗ ឬហៅថា Ground Glass។ ខាងក្រោមនេះគឺជារូបភាពលទ្ធផល CT Scan បានមកពីអ្នកជំងឺកូវីដ១៩ម្នាក់ ដែលថតតាមពេលវេលាខុសៗគ្នា ដែលមានលក្ខណៈជា Ground Glass នេះតែម្តង ហើយវាក៏បញ្ចាក់ថា ជំងឺរបស់ពួកគេកំពុងតែវិវត្តន៍ទៅមុខទៀតដែរ។
យោងទៅតាមទិន្នន័យពី Johns Hopkins University បានឲ្យដឹងថា គិតចាប់ពីព្រឹកថ្ងៃសុក្រអាទិត្យមុននេះ មានមនុស្សប្រមាណ ៦៩៦០៧នាក់បានជាសះស្បើយពីវីរុសកូវីដ១៩ ខណៈពេលដែលករណីផ្ទុកជំងឺនេះមាន ១២៨៣៩២នាក់ ចំណែកឯចំនួនអ្នកស្លាប់ច្រើនជាង ៤៧០០នាក់ហើយ។
គួរបញ្ជាក់ផងដែរថា ជំងឺនេះត្រូវបានគេរកឃើញថា មានឥទ្ធិពលទៅលើមនុស្សចាស់ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយស្រាប់ ដែលផ្ទុះខ្លាំងបន្ថែមទៀតក្នុងប្រទេសអ៊ីតាលីតែម្តង។ នាយកទូទៅអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា “ក្នុងចំណោមអ្នកដែលរងការបង្ករោគទាំងអស់ ភាគច្រើននឹងជាសះស្បើយមកវិញ”។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាការៈដែលកើតឡើងញឹកញាប់បំផុតដោយសារតែជំងឺនេះមានដូចជា ក្តៅខ្លួន ក្អកស្ងួត និងពិបាកដកដង្ហើម ហើយអ្នកជំងឺ៨០ភាគរយនឹងមានអាការៈតិចតួចប៉ុណ្ណោះ នេះបើយោងទៅតាមអង្គការសុខភាពពិភពលោក៕