ការផ្ទុះរបស់វីរុសកូវីដ១៩ ត្រូវបានគេប្រកាសថា ជាការគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល ហើយក៏ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដែរ។ សព្វថ្ងៃនេះក្រៅពីប្រទេសជន វីរុសមួយនេះបានធ្វើទុក្ខ ក៏ដូចជាឆ្លងលើប្រទេសផ្សេងទៀតច្រើនជាង ១២១ឯណោះរួមទាំងប្រទេសកម្ពុជាយើងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈពេលដែលមិនទាន់មានការព្យាបាល ឬវ៉ាក់សាំងសម្រាប់វីរុសនេះនៅឡើយ បែរជាមនុស្សមួយចំនួនគិតថា ការលេបថ្នាំផ្សះ ឬចាក់ថ្នាំផ្សះអាចជួយពួកគេបាន ឬព្យាបាលជំងឺបង្កឡើងដោយវីរុសកូវីដ១៩បាន។ ប៉ុន្តែមុននឹងនិយាយដល់ការពិតចំពោហរឿងនេះ ខ្ញុំសូមបង្ហាញអំពីអ្វីទៅដែលថ្នាំផ្សះអាចធ្វើបាន។
ថ្នាំផ្សះមិនអាចសម្លាប់វីរុសបានទេ ប៉ុន្តែវាសម្លាប់បានតែបាក់តេរីប៉ុណ្ណោះ។ វីរុស និងបាក់តេរីមានលក្ខណៈបង្កជំងឺ រស់ និងបំបែកកូនចៅខុសគ្នា។ គោលដៅរបស់ថ្នាំផ្សះគឺមិនមែនជាវីរុសឡើយ។ ហើយកូវីដ១៩នេះ ក៏ជាវីរុសដែរ ដូច្នេះគ្មានហេតុផលអ្វីដែលថ្នាំផ្សះអាចសម្លាប់ ឬព្យាបាលជំងឺបង្កឡើងដោយវីរុសបានឡើយ។
យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ថ្នាំផ្សះមិនគួរណាប្រើដើម្បីបង្ការ ឬព្យាបាលវីរុសកូវីដ១៩ឡើយ។ វាគ្រាន់តែអាចប្រើទោតាមវេជ្ជបញ្ជាពីគ្រូពេទ្យដើម្បីព្យាបាលការបង្ករោគដោយបាក់តេរីប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជានរណាម្នាក់សម្រាកពេទ្យដោយសារតែ វីរុសកូវីដ១៩ ពួកគេប្រហែលជាត្រូវប្រើថ្នាំផ្សះតែដើម្បីព្យាបាលការបង្ករោគដោយបាក់តេរីរួមគ្នាប៉ុណ្ណោះ។
តើអ្នកអាចការពារខ្លួនឯងដូចម្តេចទៅ?
- ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់ ២០វិនាទី
- បើសិនជាអ្នកមិនអាចលាងសម្អាតដៃបានទេ ចូរប្រើទឹកលាងដៃដែលមានជាតិអាកុលយ៉ាងហោចណាស់ ៦០ភាគរយ
- ចូរចៀសឆ្ងាយពីអ្នកដែលមានរោគសញ្ញាជំងឺផ្តាសាយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការការទៅកន្លែងមានមនុស្សច្រើនក្នុងទីសាធារណៈ៕