យោងទៅតាមអ្នកវិទ្យាសាស្រ្តជនជាតិចិនបានឲ្យដឹងថា វីរុសកូវីដ១៩ បានបំបែកខ្លួនធ្វើជារាងកាយថ្មី ឬហៅថា (Mutation) ទៅជាវីរុសពីរប្រភេទទៀតផ្សេងគ្នាចាប់តាំងពីវាផ្ទុះដំបូងគេក្នុងខែធ្នូ ឆ្នាំ២០១៩មកម្លេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឥឡូវនេះវីរុសនេះមានពីរប្រភេទ តែជាអំបូរកូរ៉ូណាដូចគ្នាកំពុងតែបង្ករោគលើមនុស្សយ៉ាងសាហាវ ហើយមនុស្សភាគច្រើនហាក់បីដូចជាឆ្លងពីប្រភេទដែលកាចជាងមុន និងងាយឆ្លង ឬ Most Aggressive Form។
ក្រុមអ្នកជំនាញមកពីទីក្រុងប៉េកាំង និងសៀងហៃបាននិយាយថា ៧០ភាគរយនៃអ្នកជំងឺគឺឆ្លងពីវីរុសដែលជាប្រភេទធ្ងន់ ប៉ុន្តែរឿងនេះក៏ធ្វើឲ្យមានជំងឺធ្ងន់ហើយរាលដាលខ្លាំងតាំងពីដើមខែមករាមកម្លេះ។ ឥឡូវនេះប្រភេទវីរុសកូវីដអាប្រភេទចាស និងបង្កជំងឺស្រាលជាងនោះហាក់បីដូចជាកើតឡើងញឹកញាប់ជាងវិញ។
សូមបញ្ជាក់ថា ការដែលវីរុស អាចធ្វើការ Mutation បាន មានន័យថា វាប្រហែលកាន់តែពិបាកក្នុងការតាមដាន ឬព្យាបាល ព្រមទាំងធ្វើឲ្យអ្នកជំងឺដែលជាហើយប្រឈមខ្ពស់នឹងការឆ្លងជំងឺនេះឡើយវិញទៀត។ យ៉ាងណាមិញ អ្នកជំនាញបានបញ្ជាក់ថា ការសិក្សានេះបានរកឃើញករណីវីរុសធ្វើ Mutation តែក្នុងចំនួនតិចតួចប៉ុណ្ណោះ (១០៣) ដូច្នេះវាក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀត ហើយអ្នកវិទ្យាសាស្រ្តផ្សេងមួយទៀតបានបន្ថែមថា វាគឺជារឿងធម្មតាទេដែលវីរុសមានការផ្លាស់ប្តូរពីចម្លងតែលើសត្វមកចម្លងលើមនុស្សវិញ។
សម្រាប់ការសិក្សាទៅលើហ្សែនរបស់វីរុសកូវីដ១៩ ចំនួន១០៣ករណីនោះ គេបានរកឃើញថា វីរុសនេះមានប្រភេទរបស់វាចំនួនពីរ (Two Distinct Versions) ដោយ វាមានឈ្មោះថា L និង S។ អ្នកវិទ្យាសាស្រ្តនិយាយថា អ្នកជំងឺប្រហែល ៧០ភាគរយគឺឆ្លងវីរុសថ្មីឈ្មោះ L ដែលមានលក្ខណៈឆ្លង និងកាចខ្លាំងជាង ប្រភេទ S។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែប្រភេទ L នេះមិនសូវកើតមានជាញឹកញាប់ឡើយខណៈពេលដែលប្រភេទ S ដែលជាប្រភេទខ្សោយនោះ បែរជាកើតច្រើនទៅវិញ៕