បញ្ហាស្ងួតមាត់មិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើធ្វើយ៉ាងណាព្យាបាលអាការៈស្ងួតបបូរមាត់ ឬកៀនៗមាត់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដោះស្រាយបញ្ហាស្ងួតបបូរមាត់ ឬកៀនមាត់ ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការដោះស្រាយបញ្ហាស្ងួតកៀនមាត់ ឬលើបបូរមាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើបបូរមាត់ ឬកៀនមាត់ រួចទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញថ្នមៗជាមួយទឹកធម្មតាជាការស្រេច។
២. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
អ្នកគួរទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទើបប្រសើរសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងអាចចៀសផុតពីបញ្ហាស្ងួតបបូរមាត់ផងដែរ។ នោះក៏ព្រោះតែទឹកអាចជួយផ្ដល់សំណើមពីខាងក្នុង
៣. ចៀសវាងទទួលទានអាហារមានរសជាតិហឹរនិងមានជាតិអាស៊ីត
អាហារដែលមានរសជាតិហឹរនិងមានជាតិអាស៊ីតក៏អាចធ្វើឱ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ។ ដូច្នេះអ្នកគួរកម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិដែក ស័ង្កសី និងវីតាមីន C ជំនួសវិញ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើបបូរមាត់ ឬកៀនមាត់រាល់ពី ៣ ទៅ ៤ ម៉ោងម្ដង។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់លើបបូរមាត់ឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាការស្រេច។ អ្នកក៏អាចប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើលាបលើបបូរមាត់និងទុកចោលសម្រាប់ពេលពី ២០ ទៅ ៣០ នាទីសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តរាល់ពេលពី ៣ ទៅ ៤ ម៉ោងម្ដង៕