ភាគច្រើនការដាច់ដោច ឬរហែកស្បែកតិចតួចអាចថែរក្សាដោយខ្លួនឯងនៅផ្ទះបាន ប៉ុន្តែមានពេលវេលាច្រើនដែរ ដែលការដាច់ដោចស្បែកបែបនេះត្រូវការការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈព្រមាននៃការដាច់ដោចស្បែក៖
- មានភាពគគ្រិចនៅខាងក្នុងដែលមិនអាចយកចេញបាន
- ហូរឈាមខ្លាំង ដែលវាធ្វើឲ្យហើមបង់រុំជាប់ ឬនៅតែហូរឈាមទៀតទោះបីជាសង្កត់ទប់ឈាមយូរ ២០នាទីហើយក៏ដោយ
- បង្កជាការស្ពឹក រលាក ឬឈឺតឹង
- ហូរទឹកខាប់ៗ ឬប្រផេះរឹមៗចេញពីមុខរបួស
- មានជាប់ទាក់ទងនឹងការក្ទៅខ្លួនខ្លាំង
- មានឆ្នូតក្រហមៗជុំវិញគែមរបួស
- របួសនៅលើមុខ ឬធ្វើឲ្យអ្នកមិនអាចធ្វើចលនាមុខបានស្រួល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជារបួសដែលជ្រៅ និងមិនបានចាក់ថ្នាំតេតាណូសកាលពី ៥ឆ្នាំមុន៕