វាគឺជាសំណួរមួយដែលគេច្រើនតែយកទៅសួរក្នុង Google ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនបានយល់ស្របថា លាមកពណ៌បៃតង មិនមែនជាបញ្ហាត្រូវបារម្ភឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ លាមកដំបូងរបស់កុមារច្រើនតែមានពណ៌បៃតងខ្មៅដែរ ឬខ្មែរយើងចំណាំហៅថា អាចម៌ព្រៃ ដែលវាត្រូវបានបង្កើតចេញដោយទឹកប្រមាត់ ទឹករំអិល និងកោសិកា Epithelium។
ហេតុអ្វីបានជាលាមកធម្មតាមានពណ៌ត្នោត?
តើអ្នកមានដឹងទេថា ៧៥ភាគរយនៃលាមកមនុស្សយើងគឺជាទឹកធម្មតា។ ចំណែកឯអ្វីដែលនៅសល់គឺទឹកប្រមាត់ ទឹករំអិល បាក់តេរី កាកសំណល់អាហារ និងអាហារដែលមិនកិន។ លាមកដែលល្អគឺពណ៌ត្នោតតិចតួច វែង និងរលោង ដែលងាយស្រួលក្នុងការបញ្ចេញចោល។
ពណ៌ត្នោតរបស់លាមកកើតចេញពីទឹកប្រមាត់ ដែលផលិតចេញពីថ្លើម។ ទឹកប្រមាត់ត្រូវបានស្តុកទុកក្នុងថង់ទឹកប្រមាត់ និងបញ្ចេញទៅក្នុងក្រពះពោះវៀនដើម្បីជួយរំលាយជាតិខ្លាញ់។ នៅពេលទឹកប្រមាត់លាយជាមួយនឹងសារធាតុក្នុងក្រពះពោះវៀន បាក់តេរីកក្នុងពោះវៀនធំនឹងធ្វើការជាមួយវា និងផ្លាស់ប្តូរពណ៌របស់វាពីបៃតងទៅលឿង ហើយក៏ទៅជាត្នោតតែម្តងទៅ។ ពណ៌ត្នោតនេះគឺជាសញ្ញាបញ្ជាក់ថា ទឹកប្រមាត់ធ្វើការបានពេញលេញល្អ។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលនាំឲ្យលាមកប្រែទៅជាបៃតង៖
ញ៉ាំអាហារពណ៌បៃតងច្រើនពេក
ថ្វីបើមិនមានការសិក្សាបែបវិទ្យាសាស្រ្តទាក់ទងនឹងរឿងនេះក៏ដោយ តែគ្រូពេទ្យភាគច្រើនបានបញ្ចាក់ថា ការញ៉ាំបន្លែពណ៌បៃតងដែលមានជាតិពណ៌នេះខ្លាំងពេកដូចជា ស្ពៃស្ពីណាច អាចធ្វើឲ្យលាមកទៅជាពណ៌បៃតងបាន។ រឿងនេះគឺជាការពិតទាំងអាហារធម្មជាតិ និងសិប្បនិមិត្ត ព្រោះវាមិនអាចរំលាយក្នុងផ្លូវរំលាយអាហារបានឡើយ។ បើសិនជាលាមកប្រែទៅជាបៃតងដោយសារអាហារអ្នកញ៉ាំ វាគួរតែប្រែទៅធម្មតាវិញក្នុងពេលដែលអ្នកមិនបានញ៉ាំវា។
ថ្នាំបំប៉ន ឬជាតិដែក
ការញ៉ាំថ្នាំបំប៉នជាតិដែក ឬវីតាមីន ឬថ្នាំផ្សេងៗទៀតដែលមានជាតិ Chlorophyll ឬ Fructose ប្រហែលជាធ្វើឲ្យប្រែប្រួលដល់ពណ៌លាមកបាន។ សារធាតុសម្អាតពោះវៀនធំ និងថ្នាំបន្ទន់លាមកក៏អាចមានឥទ្ធិពលដូចគ្នាដែរ ដោយសារតែជាតិសរសៃខ្ពស់។
ការបង្ករោគក្នុងក្រពះពោះវៀន
បើសិនជាលាមកទន់ ពណ៌បៃតង និងមានក្លិនស្អុយ វាអាចជាអាការៈមួយនៃជំងឺរលាកក្រពះពោះវៀនដោយសារមេរោគគ្រុនពោះវៀន។ វាក៏អាចទាក់ទងនឹងការរាកមួលផងដែរ បើសិនជាមានអាការៈបន្ថែមទៀតដូចជា ឈឺពោះ និងក្តៅខ្លួន។
ពេលដែលត្រូវទៅជួបពេទ្យ
ករណីភាគច្រើន លាមកពណ៌បៃតងដោយខ្លួនឯងគឺគ្មានអ្វីត្រូវបារម្ភទេ។ ចូរសង្កេតឃើញអាការៈផ្សេងៗទៀតផងដូចជា ក្តៅខ្លួន ក្អួត ឈឺចាប់ ហើមពោះ អស់កម្លាំង និងហើមពោះ។ ជាមួយគ្នានេះដែរ ចូរពិនិត្យលាមកបន្ថែមទៀតថាមានឈាម ឬសម្បោរដែរឬអត់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការប្រែប្រួលរបស់ក្លិនក៏ជាសញ្ញាបញ្ជាក់មួយទៀតនៃជំងឺធ្ងន់ធ្ងរដែរ។ បើសិនជាលាមកចេះតែបន្តពណ៌បៃតងរយៈពេលពីរបីថ្ងៃទៀត ហើយមានអាការទាក់ពាក់ព័ន្ធ យកល្អគួរតែទៅជួបគ្រូពេទ្យហើយ៕