ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យអ្នកងាយកើតមហារីកស្បែក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលស្បែកអ្នកត្រូវពន្លឺថ្ងៃដ៏ក្តៅក្នុងរយៈពេលយូរ នឹងធ្វើឲ្យប្រព័ន្ធការពារស្បែកអ្នកចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកងាយកើតមហារីកស្បែកណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែការពារស្បែកពីពន្លឺព្រះអាទិត្យឲ្យបានល្អ ទើបអ្នកមិនងាយជួបនឹងមហារីកស្បែក។
- នៅពេលដែលស្បែកអ្នកប៉ះត្រូវសារធាតុគីមីយូរ ក៏អាចធ្វើឲ្យស្បែកអ្នកកើតមហារីកដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ មិនងាយឲ្យស្បែកអ្នករបួសដោយមិនដឹងខ្លួនឡើយ។
- ប្រសិនជាអ្នកចូលចិត្តជក់បារី ញ៉ាំស្រា នោះអ្នកជាបុគ្គលដែលងាយប្រឈមមុខនឹងការកើតមហារីកស្បែកណាស់។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីបារី និងស្រា ទើបស្បែកអ្នកមិនងាយគ្រោះថ្នាក់បាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)