ការក្រហមភ្នែក ឬរលាកភ្នែក គឺជាការបង្ករោគមួយដែលមានអត្រានៃការឆ្លងខ្លាំង និងធ្វើឲ្យភ្នែកទៅជាក្រហម ហូរទឹកភ្នែគ និងរលាក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជារបៀបដែលឪពុកម្តាយនិងកូនអាចជួយបង្ការការរាលដាលការបង្ករោគនៅលើភ្នែកបាន៖
- ចូរបង្រៀនកូនដើម្បីលាងសម្អាតដៃជាមួយ និងទឹកជាញឹកញាប់ និងស្អាតល្អ
- មិនត្រូវឲ្យកូនប្រើថ្នាំបន្តក់ភ្នែកជាមយយអ្នក ប្រើកន្សែងជូតភ្នែកជាមួយអ្នក ឬស្រោមខ្នើយជាមួយអ្នកឡើយ
- ក្រោយពីអ្នកព្យាបាលភ្នែកកូនដែលមានការបង្ករោគរួច ចូរលាងសម្អាតដៃអ្នកភ្លាមៗនិងប្រុងប្រយ័ត្ន
- ចូរចោលសម្លីដែលធ្លាប់ដែលយកមកសម្អាតភ្នែកកូនឲ្យមានសុវត្ថិភាពផង
- ចូរបោកសម្លៀកបំពពាក់កូនចាមួយទឹកក្តៅ និងដាច់ដោយឡែកពីសម្លៀកបំពាក់អ្នកផ្សេង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្រាប់ក្មេងដែលមានបញ្ហាអាឡែហ្ស៊ីនៅភ្នែក ចូរព្យាយាមបិទបង្អួចផ្ទះនៅពេលមានរដូវធ្លាក់ខ្យល់ច្រើន៕