តើអ្នកធ្លាប់គិតទេថា ដំណើរការណ៍ត្រឹមត្រូវនៃការឆុងតែបៃតងមយយពែង និងពេលវេលាណាដែលអ្នកគួរតែញ៉ាំវា និងមិនគួរញ៉ាំ? តើអ្នកដឹងទេថា ការញ៉ាំតែបៃតងច្រើនប៉ុណ្ណាទើបហៅថាច្រើនពេក?
ភេសជ្ជៈដ៏អស្ចារ្យមួយនេះផ្ទុកទៅដោយប្រយោជន៍ចំពោះសុខភាពច្រើនណាស់ចាប់ពី រំលាយខ្លាញ់ រហូតដល់បង្ការក្លិនមាត់អាក្រក់ និងការពារខ្លយនពីជំងឺបេះដូង រហូតដល់បន្ថយភាពចាស់ថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុ Polyphenols និង Flavonoids មិនគ្រាន់តែបង្កើនមុខងារប្រព័ន្ធភាពស៊ាំទេ តែក៏បង្កើនការរំលាយអាហារដែរ។ ខាងក្រោមនេះគឺជាចម្ងល់ និងចម្លើយទាក់ទងនឹងតែបៃតង៖
តើអ្នកគួរតែញ៉ាំតែបៃតងប៉ុន្មានដងក្នុងមួយថ្ងៃ?
អង់ទីអុកស៊ីដង់របស់តែបៃតងមិនគួរណាញ៉ាំច្រើនជាងបីដងក្នុងមួយថ្ងៃឡើយ ព្រោះវាអាចធ្វើឲ្យខូចថ្លើមបានតាមរយៈសារថាតុដូចជា Tannins និង Flavonoids។
តើការញ៉ាំតែបៃតងដំបូងគេនៅពេលព្រឹកគឺជារឿងល្អទេ?
មិនល្អទេ។ ជាតិកាហ្វេអ៊ីនក្នុងតែបៃតងប្រហែលជាមានឥទ្ធិពលមិនល្អចំពោះតុល្យភាពក្រពះ ដូច្នេះការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវជាមួយនឹងទឹកឃ្មុំ និងក្រូចឆ្មា គឺជារឿងល្អជាង។
តើការញ៉ាំតែបៃតងពេលណាដែលល្អបំផុតទៅ?
អ្វីដែលល្អនោះគឺថា អ្នកគួរតែញ៉ាំតែបៃតង ៣០ ទៅ៤០នាទីមុនពេល ឬក្រោយពេលបាយ។
នៅពេលថ្ងៃគួរតែចៀសវាងការញ៉ាំតែបៃតងដែរទេ?
អ្នកគួរតែចៀសវាង ការញ៉ាំតែបៃតងភ្លាមៗក្រោយបាយរួច ព្រោះវាអាចបន្ថយការបឺតស្រូបជីវជាតិបាន ដោយសារតែជាតិកាហ្វេអ៊ីន និង Tannins ដើរតួនាទីជាអ្នករាំងស្ទះ។ វាក៏ត្រូវបានគេផ្តល់ដំបូន្មានថា ត្រូវចៀសវាងការញ៉ាំតែបៃតងមុនពេលចូលគេងដែរ ដោយសារតែជាតិកាហ្វេអ៊ីនរំខានដល់ការគេង។ ការញ៉ាំតែបៃតងមិនត្រូវបានណែនាំឲ្យធ្វើភ្លាមៗក្រោយលេបថ្នាំរួចទេ ហើយស្រ្តីមានផ្ទៃពោះក៏គួរតែចៀសវាងដែរ។
តើអ្នកគួរតែញ៉ាំតែបៃតងច្រើនប៉ុណ្ណាទើបមានប្រយោជន៍របស់វា?
ចូរដាំទឹកមួយពែងឲ្យពុះ ហើយដាក់ស្លឹកតែបៃតងចូល។ ចូរគ្របវាដើម្បីឲ្យវាត្រជាក់។ រយៈពេលពីរបីនាទីក្រោយ អ្នកអាចក្រេបរជាតិតែបៃតងតិចៗបាន។ ចូរចាំថា ការដាក់តែបៃតងក្នុងទឹកពុះអាចបង្កជាអាស៊ីតបាន។ ដើម្បីទទួលបានប្រយោជន៍របស់តែបៃតងកាន់តែខ្លាំង ចូរក្រេងរសជាតិតែបៃតងតិចៗចៀសវាងញ៉ាំម្តងទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មា ឬខ្ញីដើម្បីបង្កើនការទទួលបានប្រយោជន៍ និងរសជាតិបន្ថែមដែរ៕