វេជ្ជបណ្ឌិត និងអ្នកផលិតថ្នាំនៅជុំវិញពិភពពលោកកំពុងតែព្យាយាមអស់ពីសមត្ថភាពដើម្បីរកវិធីព្យាបាលវីរុសកូវីដ១៩។ ទទឹមនឹងជំងឺនេះកំពុងតែរាលដាលខ្លាំង បែរជាមានការផ្សព្វផ្សាយជាច្រើនទាក់ទងនឹងការព្យាបាល និងវិធីបង្ការបែបប្លែកៗទៅវិញ ចាប់ពីទឹកនោមគោ រហូតដល់ខ្ទឹមស ថាវាអាចមានសមត្ថភាពសម្លាប់វីរុសកូវីដ១៩ ដែរ ប៉ុន្តែវាមិនត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់នោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើវាមានអ្វីខ្លះទៅ?
ខ្ទឹមបារាំងតូចៗ
រឿងនេះស្តាប់មើលទៅពិតជាចម្លែកណាស់ ដោយម្ចាស់សណ្ឋាគាមួយរូបបានរកឃើញថា ខ្ទឹមបារាំងតូចៗអាចប្រើដើម្បីព្យាបាលវីរុសកូវីដ១៩បាន។ ចំពោះហេតុផលនោះក៏ចម្លែកទៅទៀតថា ខ្ទឹមបារាំងតូចៗនឹងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងផ្តល់ភាពរ៉េស៊ីស្តង់នឹងជំងឺមានលក្ខណៈដូចផ្តាសាយនេះ។
ផ្ការុក្ខជាតិ Honeysuckle
អ្នកវិទ្យាសាស្រ្តចិនបាននិយាយថា ទឹកដែលបង្កើតឡើងដោយធាតុផ្សំបូរានអាចព្យាបាលវីរុសកូវីដ១៩បាន។ ធាតុផ្សំដ៏សំខាន់ដែលប្រើសម្រាប់បង្កើតទឹកនេះគឺផ្ការុក្ខជាតិ Honeysuckle តែម្តង។ ក្រោយពីមានការប្រកាសបែបនេះរួច បានធ្វើឲ្យប្រជាជនចិនផ្អើលទៅទិញរុក្ខជាតិនេះយ៉ាងច្រើន។
ទឹកនោមគោ
ជំនឿព្យាបាលខុសធម្មតាមួយទៀតដែលអាចកំចាត់វីរុសកូវីដ១៩បាន គឺចេញពីប្រទេសឥណ្ឌាតែម្តង។ គាត់និយាយថា មនុស្សម្នាក់ដែលផឹកទឹកនោមគោហើយគឺអាចជួយសង្គ្រោះជីវិតគាត់ពីវីរុសកូវីដ១៩បាន។
ខ្ទឹមស
វិធីព្យាបាលដោយខ្លួនឯងមួយទៀតដែលកំពុងតែចែកចាយយ៉ាងសកម្មលើបណ្តាញសង្គមនោះគឺខ្ទឹមស្ងោរ។ ថ្វីបើវាមិនមានអំណះអំណាងបញ្ជាក់ពីប្រសិទ្ធភាពរបស់វានៅលើយ តែមានមនុស្សជាច្រើនកំពុងតែសាកល្បងវិធីព្យាបាលមួយនេះហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ អង្គការសុខភាពពិភពលោក បានចុះផ្សាយក្នុងអត្ថបទមួយថា. វាពិតជាមិនមានអំណះអំណាងណាមួយបញ្ជាក់ថា ការញ៉ាំខ្ទឹមសនឹងព្យាបាលវីរុសកូវីដ១៩ឡើយ៕