ចាប់តាំងពីអង្គការសុខភាពពិភពលោកបានប្រកាសនូវការផ្ទុះវីរុសកូវីដ១៩នេះថា ជាបញ្ហាបន្ទាន់សម្រាប់សុខភាពសាធារណាមក ជំងឺឆ្លងមួយនេះកំពុងតែផ្តល់ភាពភ័យខ្លាចដល់មនុស្សទូទាំងពិភពលោកហើយ។ វីរុសកូវីដមួយនេះបានចម្លងមនុស្សប្រហែល ៨០០០០នាក់ និងបានសម្លាប់មនុស្សជាង ៣០០០នាក់ទៅហើយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែភាពភ័យខ្លាចនៅតែបន្ត ដូច្នេះទីផ្សានៃការលក់ម៉ាសទូទាំងពិភពលោកក៏បានកើនឡើងយ៉ាងខ្លាំង។
តើម៉ាសបិតមុខមានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដដែរទេ?
យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺនេះអាចរាលដាលតាមរយៈដំណក់ដង្ហើមមានវីរុសដែលចេញពីមាត់របស់អ្នកជំងឺកំពុងតែក្អក កណ្តាស និងនិយាយ។ ដូច្នេះបើសិនជាអ្នកកំពុងតែពិចារណាទិញម៉ាសមកប្រើដើម្បីបង្ការនោះ យកល្អគួរតែអានប៉ុន្មានចំណុចនេះសិន។
នៅពេលដែលមនុស្សកាន់តែច្រើនផ្អើលទិញម៉ាសយ៉ាងភ្នក់ទឹកភ្នក់ដី វាប្រហែលជានាំឲ្យអ្នកធ្វើការងារវេជ្ជសាស្រ្តប្រឈមមុខដូចគ្នាដែរ។ ហេតុដូច្នេះហើយវាពិតជារឿងសំខាន់ដែលត្រូវយល់ដឹងថា ម៉ាសអាចការពារវីរុសកូវីដ១៩នេះឬអត់។ អ្នកជំនាញទូរទាំងពិភពលោកបានបញ្ជាក់ថា ចូរកុំពាក់ម៉ាសអីបើសិនអ្នក៖
- មិនមែនអ្នកធ្វើការងារពេទ្យ
- មិនឆ្លងវីរុសកូវីដ១៩
- មិនមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកផ្ទុកជំងឺ
- មិនបានថែទាំអ្នកផ្ទុកជំងឺ
- មិនបានស្ថិតក្នុងតំបន់ផ្ទុះជំងឺ
- មិនបង្ហាញអាការៈផ្តាសាយអ្វីទាំងអស់។
តាមពិតទៅ វេជ្ជបណ្ឌិតវះកាត់ Jerome M. Adam ជនជាតិអាមេរិកបានសរសេរក្នុងបណ្តាញសង្គម Twitter របស់ខ្លួនដោយផ្តល់ដំបូន្មានដល់មនុស្សយើងឈប់ប្រើប្រាស់ម៉ាសទៀតទៅ ដោយលោកបានសរសេរថា “ពិតណាស់ មនុស្សយើងគួរតែឈប់ទិញម៉ាសប្រើទៀតទៅ! វាគ្មានប្រសិទ្ធភាពបង្ការការឆ្លងវីរុសកូវីដ១៩ឡើយ ប៉ុន្តែបើសិនគ្រូពេទ្យ ឬអ្នកប្រឹក្សាសុខភាពមិនអាចរកម៉ាសប្រើបានដើម្បីថែទាំអ្នកជំងឺទេ វានឹងធ្វើឲ្យពួកគេ និងសង្គមរបស់យើងប្រឈមមុខកាន់តែខ្លាំងទៅវិញទេ”។
ម៉ាសមិនមែនប្រើមិនត្រឹមត្រូវនោះទេ
ដូច្នេះ ខណៈពេលដែលម៉ាសប្រហែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការការរាលដាលរបស់ជំងឺបើសិនជាអ្នកយល់ថាអ្នកកំពុងតែមានជំងឺផ្តាសាយ ពិតណាស់វានឹងមិនអាចប្រើដើម្បីបង្ការវីរុសកូវី១៩បានឡើយ។ នេះដោយសារតែមនុស្សភាគច្រើនមិនបានដឹងអំពីរបៀបពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលជាហេតុនាំឲ្យមានចន្លោះប្រហោង និងប្រើប្រាស់វាច្រើនដងក្នុងមួយថ្ងៃដើម្បីញ៉ាំអាហារ ឬផឹកទឹកជាដើម។ យ៉ាងណាមិញ បើសិនជាអ្នកចង់រកនូវម៉ាសដែលអាចជួយការពារអ្នកពីការបង្ករោគដោយវីរុស យកល្អគួរតែស្វែងយល់ថាអ្វីទៅដែលអ្នកត្រូវការពិតប្រាកដសិន។
១. ម៉ាសប្រើហើយបោះចោល
ម៉ាសប្រើមួយបោះចោល ដូចជាម៉ាសពេទ្យ ត្រូវបានបង្កើតឡើងដើម្បីការពារដំណក់ដង្ហើមធំៗជ្រាប់ចេញពីមាត់សាយភាយទៅខាងក្រៅបាន។ ប៉ុន្តែវាមិនត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់កំទិចកំទីតូចៗក្នុងបរិយាកាសឡើយ។ ម៉ាសទាំងនេះមិនគួរណាពាក់លើសពី ៣ ទៅ ៨ម៉ោងទេ។
២. ម៉ាស N95
ម៉ាសប្រភេទនេះគឺជាម៉ាសល្អបំផុត ដោយសារតែវាមានភាពតឹងល្អ និងច្រោះកំទិចកំទីតូចៗរហូតដល់ ០.៣ មីក្រុនឯណោះ។ ម៉ាសនេះត្រូវបានគេឲ្យឈ្មោះថា N95 ដោយសារតែវាមានសមត្ថភាពទប់ស្កាត់កំទិចកំទីតូចៗក្នុងបរិយាកាសរហូតដល់ ៩៥ភាគរយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែសម្គាល់ថា ទំហំរបស់វីរុសកូវីដមានរហូតដល់ ០.១២មីក្រុន។ ដូច្នេះម៉ាសប្រភេទនេះប្រហែលជាមិនមានប្រសិទ្ធភាពបង្ការការបង្ករោគឡើយ៕