បាយអូទីន ឬវីតាមីន B7 ជាវីតាមីនរលាយមួយប្រភេទដែលរាងកាយត្រូវការដើម្បីបំលែងអាហារទៅជាថាមពល ហើយក៏សំខាន់សម្រាប់ការដុតរំលាយអាហារក្នុងរាងកាយ។ បាយអូទីនក៏ចាំបាច់សម្រាប់កោសិកានិងហ្សែនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្រាប់ស្ត្រីមានផ្ទៃពោះវិញក៏ត្រូវការវីតាមីននេះដែរដោយវាជួយដល់ការវិវត្តនៃទារកក្នុងស្បូន។ កង្វះបាយអូទីនអាចបណ្ដាលឱ្យសក់ឆាប់ជ្រុះនិងក្រចកមិនរឹងមាំគួរឱ្យកត់សម្គាល់។ ថាតើអាហារអ្វីខ្លះជាប្រភពដ៏ប្រសើរនៃបាយអូទីន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកសម្បូរទៅដោយបាយអូទីន ៖
១. ផ្នែកពណ៌លឿងនៃស៊ុត
ចូរព្យាយាមទទួលទានផ្នែកពណ៌លឿងនៃស៊ុតច្រើនជាងផ្នែកពណ៌ស! នេះក៏ព្រោះតែផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ និងបាយអូទីន។
២. ថ្លើមសត្វ
អាហារមួយទៀតដែលជាប្រភពល្អបំផុតនៃបាយអូទីន គឺថ្លើមសត្វ។ ក្រៅពីបាយអូទីនថ្លើមគោក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ សារធាតុ folate ជាតិដែក វីតាមីន A និងវីតាមីន B ផ្សេងទៀតផងដែរ។
៣. ត្រីសម្បូរខ្លាញ់
ក្រៅពីបាយអូទីនហើយនោះ ត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ព្រមទាំងសារធាតុចិញឹមផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូលផងដែរ។
៤. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
ជម្រើសនៃអាហារដែលជាប្រភទដ៏ប្រសើរផ្សេងទៀតនៃបាយអូទីន គឺគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ។ ក្រៅពីបាយអូទីនគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជមានផ្ទុកសម្បូរទៅដោយវីតាមីន E និងអាស៊ីតខ្លាញ់អូមេហ្កា ៣។
៥. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
កុំភ្លេចរួមបញ្ចូលផលិតផលអាហារផ្សំឡើងពីទឹកដោះគោក្នុងរបបអាហារប្រចាំថ្ងៃប្រសិនបើអ្នកចង់ទទួលបានបរិមាណបាយអូទីនគ្រប់គ្រាន់ក្នុងរាងកាយ។ ផលិតអាហារផ្សំឡើងពីទឹកដោះគោរួមមានយ៉ាអួ ឈីស និងទឹកដោះគោជាដើមសុទ្ធតែមានផ្ទុកបាយអូទីនគ្រាប់តែក្នុងកម្រិតខុសគ្នា។
៦. ត្រសក់
វីតាមីន B ក្នុងត្រសក់មានអត្ថប្រយោជន៍ណាស់សម្រាប់ស្បែកក្បាលនិងសុខភាពសក់។ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និងវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សក់ ទប់ស្កាត់បញ្ហាសក់ជ្រុះ ហើយឆាប់ស្កូវផងដែរ៕