តើអ្នកធ្លាប់ដឹងពីសញ្ញានៃការឃ្លានរបស់កូនឬនៅ?តើអ្នកធ្លាប់សង្កេតឬទេ?ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីសញ្ញាមួយចំនួនដែលអ្នកងាយសម្គាល់ នោះកូននឹងមិនឃ្លានយូរទេ។តើមានអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូននឹងមានសកម្មភាពតូចៗជាច្រើនដូចជា ៖ក្បាលបង្វិលមកបង្វិលទៅ ហារមាត់ ខាំដៃ ភ្នែកសម្លឹងចុះឡើង សម្លឹងមើលគ្រប់ជ្រុងជ្រោយ គ្រប់ទីកន្លែង នោះអាចបញ្ជាក់បានថាកូនអ្នកកំពុងតែឃ្លានបៅហើយ។
- នៅពេលដែលកូនយំរករឿង នោះប្រហែលជាកូនឃ្លានខ្លាំងហើយ ដូចនេះមុនពេលដែលអ្នកឲ្យកូនបៅ អ្នកត្រូវតែលួងឲ្យបាច់យំសិន ទើបបំបៅកូន បើពុំដូច្នោះទេ កូនអាចនឹងបៅមិនស្រួលឡើយ ធ្វើឲ្យគេពិបាករំលាយអាហារណាស់ ហើយអាចធ្វើឲ្យគេឈ្លក់ទៀតផង។
- បើកូនឃ្លាន គេនឹងមើលរាងកាយអ្នកមិនដាក់ភ្នែកឡើយ ជាពិសេសនៅកន្លែងទ្រូងរបស់អ្នក ព្រោះគេកំពុងតែឃ្លាន ហើយចង់បៅ ហើយគេក៏ដឹងពីកន្លែងដែលជាចំណីរបស់គេ ដូចនេះគេនឹងសម្លឹងមើលរហូត ជួយកាលអ្នកដើរដល់ទីណា កូននឹងសម្លឹងដល់ទីនោះក៏មានដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)