Join with Health.com.kh on Telegram

មានមនុស្សមួយចំនួនចូលចិត្តបរិភោគបង្អែមសណ្តែកខៀវ ព្រោះវាអាចធ្វើឲ្យអ្នកស្អាត និងមានសុខភាពល្អ ប៉ុន្តែនៅពេលដែលអ្នកបរិភោគ ចូលអ្នកប្រយ័ត្ននូវចំនុចមួយចំនួន។តើអ្នកគួរតែប្រយ័ត្ននូវអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរបរិភោគបង្អែមសណ្តែកខៀវនៅពេលមិនទាន់បរិភោគអ្វីទេ មានន័យថានៅពេលឃ្លាន ព្រោះវាអាចធ្វើឲ្យអ្នកក្អួត ឈឺចុកចាប់ពេញរាងកាយ ថែមទាំងប៉ះពាល់ដល់ក្រពះអ្នកទៀតផង។
  2. អ្នកមិនត្រូវបរិភោគវាច្រើននោះទេ ព្រោះវានឹងអាចធ្វើឲ្យអ្នកមិនអាចរំលាយអាហារបានល្អ បើនារីបរិភោគច្រើន វាអាចធ្វើឲ្យអ្នកឈឺស្បូន និងអាចធ្វើឲ្យពោះអ្នកតឹងណែនខុសប្រក្រតីពីធម្មតា។
  3. នៅពេលដែលអ្នកផឹកថ្នាំចិនរួច អ្នកមិនអាចបរិភោគបង្អែមសណ្តែកខៀវបានឡើយ ព្រោះវាអាចប្រតិកម្មជាមួយថ្នាំចិន ដែលអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរ ។
  4. អ្នកមិនត្រូវបរិភោគរាល់ថ្ងៃទេ ប៉ុន្តែអ្នកអាចមួយអាទិត្យបរិភោគ២ទៅ៣ដង ព្រោះបើអ្នកបរិភោគរាល់ថ្ងៃ វាអាចធ្វើឲ្យរាងកាយអ្នកកាន់តែខ្សោយទៅៗ។
  5. អ្នកមិនត្រូវប្រើឆ្នាំងដែកដើម្បីដាំបង្អែមសណ្តែកខៀវឡើយ ព្រោះសារធាតុដែកទាំងនោះអាចប៉ះនឹងសណ្តែកខៀវ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបានក្រោយពេលដែលអ្នកបរិភោគវារួច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)