ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែធ្វើក្រោយរួមភេទរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែចូលបន្ទប់ទឹកដើម្បីបត់ជើងតូច។ ការបត់ជើងតូចនេះ អាចជួយសម្អាតប្រព័ន្ធតម្រង់នោមអ្នក ធ្វើឲ្យមេរោគទាំងឡាយអាចចេញមកក្រៅអស់។ ជាពិសេស អ្នកគួរតែលាងសម្អាតផ្នែកខាងក្រោមឲ្យបានស្អាត ទើបមេរោគមិនចូលរាងកាយរបស់អ្នក។
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែគេងអោបគ្នា មិនគួរចូលគេងរាងខ្លួនហើយបែរខ្នងដាក់គ្នាទេ។ ការអោបគ្នានេះ អាចជួយបង្កើនមនោសញ្ចេតនាអ្នកឲ្យកាន់តែល្អជាងមុនបាន។
- ប្រសិនជាអ្នកគេងមិនលក់ក្រោយរួមភេទរួច អ្នកអាចចាក់ចម្រៀងស្តាប់បាន ដោយចាក់ចម្រៀងរ៉ូមែនទិច ទើបអាចជួយឲ្យអ្នកទាំងពីរគេងលក់ស្រួល។ ដូចនេះ ក្រោយអ្នករួមភេទរួច អ្នកគួរតែធ្វើរឿងទាំងនេះ ដើម្បីជួយដល់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)