ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកស្គមបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចពិសារស្រូវសាលីជំនួសបាយបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយធ្វើឲ្យអ្នកស្គមបាន។ ជាពិសេស ក្រោយពេលដែលអ្នកបរិភោគរួច អ្នកនឹងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ។ ដូចនេះ អ្នកនឹងមិនងាយឃ្លាន ហើយពិសារអ្វីផ្តេសផ្តាសធ្វើឲ្យធាត់ឡើយ។
- នៅក្នុងដំឡូងផ្អែម ក៏មានផ្ទុកសារធាតុដែលធ្វើឲ្យអ្នកញ៉ាំរួចមានរាងស្អាតដែរ ដោយអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក ធ្វើឲ្យអ្នកស្គមបានយ៉ាងងាយជាទីបំផុត។
- អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលវែង។ ប៉ុន្តែអ្នកគួរតែចៀសពីការញ៉ាំទំពាំងបាយជូរ ធុរ៉េន ព្រមទាំងស្វាយ ព្រោះផ្លែឈើទាំងនេះមានផ្ទុកជាតិស្ករខ្ពស់ ធ្វើឲ្យអ្នកធាត់មិនស្គមទេ។
- ពពួកសណ្តែក ដូចជា សណ្តែកខ្មៅ សណ្តែកខៀវ និងសណ្តែកក្រហម អ្នកគួរតែបរិភោគឲ្យបានច្រើន ព្រោះសណ្តែកទាំងនេះ មិនត្រឹមតែមិនធ្វើឲ្យអ្នកធាត់ទេ ថែមទាំងអាចធ្វើឲ្យអ្នកស្គមបានយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)