ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការប្រើទឹកអាល់កុលដើម្បីសម្លាប់មេរោគ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកប្រើទឹកអាល់កុលដើម្បីសម្លាប់មេរោគ អ្នកគួរតែមើលទៅតាមកន្លែងដែលអ្នកចង់សម្លាប់នោះ។ ប្រសិនជាអ្នកចង់សម្លាប់មេរោគលើដៃ អ្នកគួរតែប្រើទឹកអាល់កុល។ ប៉ុន្តែប្រសិនជាអ្នកចង់សម្លាប់មេរោគរបស់របរក្នុងផ្ទះ អ្នកគួរតែប្រើទឹកសម្លាប់មេរោគធម្មតាបានហើយ ដោយមិនចាំបាច់ប្រើអាល់កុលសុទ្ធនោះទេ។
- អ្នកមិនគួរបាញ់ទឹកអាល់កុលក្នុងផ្ទៃធំទេ ដោយអ្នកអាចប្រើបាញ់លើដៃ និងទូរស័ព្ទដើម្បីសម្លាប់មេរោគបាន។ ជាពិសេស ពេលដែលអ្នកបាញ់ទឹកអាល់កុល អ្នកមិនគួរឈរជិតភ្លើងឡើយ ទើបអាចចៀសពីការឆាបឆេះ។
- អ្នកមិនគួរសម្លាប់មេរោគលើសកំណត់នោះទេ ដោយគួរតែបើកបង្អួចឲ្យអស់ ដើម្បីឲ្យខ្យល់បរិសុទ្ធចេញចូល។ ជាពិសេស អ្នកគួរតែលាងដៃឲ្យបានច្រើន ទើបអាចចៀសផុតពីការឆ្លងវីរុសថ្មីបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)