ចែករំលែក
  • 40
  •  
  •  

មនុស្សគ្រប់រូបសុទ្ធតែរំពឹងចង់បានរូបរាងស្អាតនៅពេកដែលគេធាត់ម្តងៗ។ ដូចនេះគេតែងរិះរកគ្រប់មធ្យោបាយដើម្បីភាពស្អាត ហើយមធ្យោបាយក៏មានច្រើនដែរសម្រាប់អ្នកជ្រើសរើស។ ប៉ុន្តែមិនខ្វល់ថាតើអ្នកធ្វើតាមវិធីណាទេ សូមអ្នកគិតពីសុខភាពជាចំបង។

  1. អ្នកមិនត្រូវស្រកទម្ងន់ដោយការអត់ឃ្លានបានទេ។ថ្វីត្បិតតែអ្នកអាចទទួលបានលទ្ធផលលឿន ប៉ុន្តែវាប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ហើយអ្នកក៏មិនអាចធ្វើបែបនេះអស់មួយជីវិតដែរ។ ពេលដែលអ្នកទ្រាំមិនបាន អ្នកនឹងបរិភោគកាន់តែច្រើន។
  2. អ្នកត្រូវមានទម្លាប់ល្អក្នុងការរស់នៅ ដោយមិនត្រូវគិតថាវាជារឿងលឿនក្នុងការស្រកទេ តែត្រូវតែគិតថាវាជាអ្វីដែលអ្នករំពឹងចង់បានអស់មួយជីវិត។ ម៉្យាងទៀតត្រូវតែអនុវត្តតាមការណែនាំរបស់អ្នកឯកទេសទើបអ្នកអាចស្អាតដោយមានសុខភាពល្អ។
  3. អ្នកត្រូវតែព្យាយាមហាត់ប្រាណដោយមិនត្រូវគិតថាព្រោះតែការចង់ស្រកទម្ងន់ទើបហាត់ទេ ត្រូវតែគិតថាវាក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ។
  4. អ្នកត្រូវតែបរិភោគអាហារពេលព្រឹក ទំពារឲ្យម៉ត់ ផឹកទឹកច្រើន និងគួរតែកាត់បន្ថយការទៅក្រៅបរិភោគបាយ។ ដូចនេះអ្នកគួរតែចេះប្រយ័ត្នពីសុខភាពអ្នក ដោយមិនត្រូវព្រោះតែភាពស្អាតហើយបំផ្លាញវាទេ។ អ្នកត្រូវតែចងចាំថាសុខភាពជាទ្រព្យ៕

 

 

 

 

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here