ការរលាកបំពង់ករដោយបាក់តេរី គឺជាការបង្ករោគមួយបង្កឡើងដោយបាក់តេរី Streptococcal ដែលមានការឆ្លងខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រូពេទ្យតែងតែចេញជាថ្នាំផ្សះឲ្យប្រើនៅពេលរកឃើញករណីនេះ ព្រោះវាអាចធានាបានថា នឹងសម្លាប់បាក់តេរីនេះបានទាំងស្រុង។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា ការរលាកបំពង់ករអ្នកបង្កឡើងដោយបាក់តេរី៖
- ការឈឺបំពង់ករខ្លាំងដែលចាប់ផ្តើមភ្លាមៗ និងឈឺចាប់នៅពេលលេបអាហារ
- ការឈឺបំពង់ករដែលកើតឡើងជាមួយនឹងការក្តៅខ្លួន
- ក្រពេញអាមីដាសឡើងហើម ក្រហម ដែលមានឆ្នូតខ្ទុះនៅពីលើ ឬខ្នៅសៗ
- មានស្នាមអ៊ុចក្រហមតូចៗនៅបំពង់ករ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ហើមកូនកណ្តុរនៅនឹងករ៕