ជាមួយនឹងការបញ្ជាក់ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ មានបីករណីក្នុងប្រទេស បានធ្វើឲ្យប្រជាជនខ្មែរយើងស្ទើរតែគ្រប់គ្នាមានការភ័យខ្លាច។ តាមឱសថដ្ឋាន ក៏បានដំឡើងថ្លៃលក់ម៉ាស និងទឹកអាលកុលលាងដៃគ្រប់គ្នាដែរ នោះវាពិតជាសញ្ញាមួយបង្ហាញនូវភាពភ័យខ្លាចកាន់តែខ្លាំងមួយចំនួនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកំពុងតែបញ្ចេញការណែនាំអំពីវីរុសនេះ តែបែរជាប្រជាជនយើងជាច្រើនជឿទៅលើរឿងគ្រប់យ៉ាងដែលបានអានតាមបណ្តាញសង្គមដែលគ្មានប្រភពត្រឹមត្រូវ និងជារឿងក្លែងក្លាយទៅវិញ។ ក្នុងចំណោមរឿងទាំងអស់នោះមានរឿងមួយដែលបាននិយាយថា ការញ៉ាំគ្រឿងស្រវឹងអាចជាវិធីជួយឲ្យមានសុវត្ថិភាព និងអាចសម្លាប់វីរុសកូវីដ១៩បាន។ ដូច្នេះតើវាពិតដែរទេ? ចម្លើយគឺ NO!
តើគ្រឿងស្រវឹងអាចសម្លាប់វីរុសកូវីដ១៩ដែរទេ?
អង្គការសុខភាពពិភពពលោកនិយាយថា នៅពេលវីរុសចូលទៅក្នុងរាងកាយ ការបាញ់ស្ព្រាយជាតិអាលកុលលើរាងកាយ ឬការញ៉ាំអាលកុលមិនអាចសម្លាប់វាបានឡើយ។ តាមពិតទៅ ការបាញ់ស្ព្រាយទឹកអាលកុលអាចមានគ្រោះថ្នាក់ដល់សម្លាក់បំពេក និងភ្នាសមានទឹករំអិលដូចជា មាត់ និងភ្នែក។
អ្នកអាចប្រើប្រាស់ទឹកអាលកុល និងទឹកក្លរីនដើម្បីសម្លាប់មេរោគលើផ្ទៃកាន់របស់របរ ប៉ុន្តែវាគួរតែប្រើក្រោមការណែនាំសមស្របដែរ។ ដូច្នេះ វាពិតជាខុសទាំងស្រុងដែលនិយាយថា ការផឹកទឹកអាលកុល ឬស្រាបៀរអាចជួយបង្ការបង្ការវីរុសកូវីដ ១៩បាននោះ។
តើអ្នកអាចធ្វើអ្វីបានទៅ?
ការប្រើប្រាស់ទឹកលាងដៃមានជាតិអាលកុលច្រើនជាង ៦០ភាគរយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីសម្លាប់មេរោគ។ វីរុសមានរចនាសម្ព័ន្ធប្រភេទស្រោមដែលជាតិអាលកុលអាចកំចាត់បាន ប៉ុន្តែការញ៉ាំគ្រឿងស្រវឹងដែលមានជាតិអាលកុលស្រាប់នោះនឹងមិនអាចជួយអ្វីបានឡើយបើសិនជាវីរុសចូលទៅក្នុងរាងកាយរួចហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីការពារខ្លួនឯងពីការឆ្លងវីរុស អង្គការសុខភាពពិភពលោកបានណែនាំថា មនុស្សគ្រប់គ្នាគួរតែលាងសម្អាតដៃជាញឹកញាប់ ឬប្រើប្រាស់ទឹកលាងដៃមានជាតិអាលកុលយ៉ាងហោចណាស់ ៦០ភាគរយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការប៉ះពាល់មុខលុះត្រាតែលាងសម្អាតដៃរួច៕