មានវិធីសាស្រ្តច្រើនណាស់ដែលអាចជួយបន្ថយភាពហើមនៅជុំវិញភ្នែក។ វិធីព្យាបាលដោយខ្លួនឯងខ្លះមានលក្ខណៈសាមញ្ញដូចជា ការញ៉ាំទឹកច្រើនៗ ខ្លះទៀតត្រូវការវះកាត់ក៏មាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែខាងក្រោមនេះខ្ញុំសូមណែនាំវិធីសាស្រ្តបំបាត់ការហើមត្របកភ្នែកដែលអ្នកអាចធ្វើបានយ៉ាងស្រួល៖
គេងគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ និងទៀងទាត់នៅពេលយប់ នឹងជួយបន្ថយការហើមត្របកភ្នែកបាន។ មនុស្សធំត្រូវការគេងពី ៧ ទៅ៩ម៉ោងក្នុងមួយយប់។ ដើម្បីជំរុញដល់ការគេងបានគ្រប់គ្រាន់ ចូរបង្កើតទម្លាប់គេងទៀងទាត់។ យកល្អគួរតែចាំថា ទម្លាប់គេងចាប់ផ្តើមរយៈពេលវែង។
មានសម្ភារៈគេងគ្រប់គ្រាន់
ការគេងជាមួយខ្នើយពីរបីក្រោមក្បាលអាចជាវិធីដោះស្រាយការហើមភ្នែកបាន។ បើសិនជាអ្នកមិនអាចគេងខ្នើយធម្មតាបាន ចូរព្យាយាមគេងដាក់ក្បាលឲ្យខ្ពស់ ក៏អាចមានប្រយោជន៍សម្រួលការហើមភ្នែកបានដែរ។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការហើមភ្នែកអាចជាលទ្ធផលនៃការខ្សោះជាតិទឹកក្នុងខ្លួន។ ចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ។ ក្បួនទូទៅមួយគឺត្រូវញ៉ាំទឹក៨កែវជារៀងរាល់ថ្ងៃ។
ចៀសវាងគ្រឿងស្រវឹង
ចូរព្យាយាមកាត់បន្ថយ ឬចៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក។ ការខ្សោះជាតិទឹកអាចបណ្តាលឲ្យហើមភ្នែកបាន ដូច្នេះវាប្រហែលជារឿងល្អបំផុតដែលអ្នកត្រូវការញ៉ាំទឹកបង្គ្រប់ឡើងវិញ។
កុំសូវញ៉ាំប្រៃ
ការញ៉ាំប្រៃច្រើនពេកអាចបណ្តាលឲ្យចាលជាតិទឹកក្នុងរាងកាយ។ វាក៏អាចនាំឲ្យមានបញ្ហាដល់សុខភាពផ្សេងៗទៀតដែរដូចជា ប្រឈមកាន់តែខខ្ពស់នឹងបញ្ហាបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជាតិប្រៃគួរតែញ៉ាំត្រឹម ២៣០០០មីលីក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែ សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា ឲ្យញ៉ាំត្រឹម ១៥០០មីលីក្រាមក្នុងមួយថ្ងៃបានហើយ។
ញ៉ាំប៉ូតាស្យូមឲ្យបានច្រើន
ប៉ូតាស្យូមអាចបន្ថយការលើសជាតិទឹកក្នុងរាងកាយ ដូច្នេះអ្នកអាចជឿជាក់លើប៉ូតាស្យូមនេះបាន។ ដើម្បីទទួលបានប៉ូតាស្យូមគ្រប់ ចូរញ៉ាំផ្លែចេក សណ្តែក យ៉ាអួរ និងបន្លែពណ៌បៃតង។
ស្អំរបស់ត្រជាក់
អ្នកអាចបន្ថយភាពហើមរបស់ភ្នែកតាមរយៈការស្អំកន្សែងត្រជាក់ៗលើត្របកភ្នែករយៈពេល ១០នាទី។ រឿងនេះអាចជួយទាញជាតិទឹកដែលលើសនៅពីក្រោមភ្នែកបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថង់តែដែលប្រើរួចអាចជាជម្រើសដ៏ល្អ ព្រោះវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងជាតិកាហ្វេអ៊ីនដែលអាចបន្ថយការរលាក និងបង្រួមសរសៃឈាម៕