អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានការបង្ករោគដោយវីរុសកូវីដ១៩ ស៊ីពេលជាមធ្យម ៥ថ្ងៃទើបចាប់ផ្តើមបង្ហាញអាការៈរបស់វា។ វីរុសគ្រោះថ្នាក់ដល់អាយុជីវិតនេះត្រូវបានគេដឹងថាបានយកជីវិតមនុស្សច្រើនជាង ៣០០០នាក់ទៅហើយនៅជុំវិញពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងទៅតាមការស្រាវជ្រាវដែលចុះផ្សាយក្នុងសារព័ត៌មាន Annals of Internal Medicine បានឲ្យដឹងថា អ្នកស្រាវជ្រាវនៅឯ Johns Hopkins University បានប៉ាន់ស្មានឃើញថា ជាមធ្យមរយៈពពេលសង្ងំរបស់វីរុសបីសាចនេះ គឺ ៥.១ថ្ងៃ។ តាមការវិភាគបានឲ្យដឹងថា ប្រហែល ៩៧.៥ភាគរយនៃអ្នកដែលចេញរោគសញ្ញារបស់វីរុសកូវីដ នឹងកើតឡើងនៅរយៈពេល ១១.៥ថ្ងៃនៃការប៉ះពាល់។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ជារៀងរាល់មនុស្ស ១០០០០នាក់ ត្រូវដាក់ឲ្យដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃដើម្បីចេញរោគសញ្ញា តែមានប្រហែល ១០១ប៉ុណ្ណោះ នឹងកើតរោគសញ្ញាក្រោយពេលបញ្ចេញឲ្យពីការនៅដាច់ដោយឡែកពីគេវិញ។
អជ្ញាធរសុខាភិបាលសាធារណៈជុំវិញពិភពលោកបានកំពុងតែប្រើប្រាស់ពេលវេលាដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ ឬពេលវេលាតាមដានសកម្មសម្រាប់មនុស្សម្នាក់ៗដែលត្រូវបានគេដឹងថាមានការប្រឈមខ្ពស់នឹងការបង្ករោគដោយសារតែប៉ះពាល់នឹងមនុស្សអ្នកលមានជំងឺ ឬមកពីតំបន់ផ្ទុះជំងឺខ្លាំង។
ប៉ុន្តែសម្រាប់ការប៉ាន់ស្មានថ្មីរយៈពេល៥.១ថ្ងៃ លើរយៈពេលសង្ងំកម្រិតមធ្យមនៃវីរុសកូវីដវិញ គឺមានលក្ខណៈស្រដៀងគ្នានឹងការប៉ាន់ស្មានចេញពីការសិក្សាថ្មីបំផុតនៃវីរុសថ្មីនេះ ដែលផ្អែកទៅលើករណីតិចតួច។ រយៈពេលសង្ងំរបស់វីរុសកូវីដ១៩មួយនេះ គឺជាមធ្យមភាគមធ្យមមួយ ដែលដូចគ្នានឹងវីរុសកូរ៉ូណាខុសគ្នាមួយទៀត ឬយើងស្គាល់ថាជាវីរុសបង្កជំងឺសារ ដែលបង្ករោគលើមនុស្ស និងផ្ទុះចំភាគខាងត្បូងប្រទេសចិន និងហុងកុងចាប់ពីឆ្នាំ ២០០២ ដល់ ២០០៤។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំពោះវីរុសកូរ៉ូណាមួយទៀតដែលបង្កជាជំងឺរលាកផ្លូវដង្ហើមមជ្ឈមបូព៌ានោះ ក៏មានរយៈពេលសង្ងំពី ៥ ទៅ ៧ថ្ងៃដែរ ដែលកាលនោះវាមានអត្រានៃការឆ្លងលើមនុស្សរាប់រយនាក់៕