ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការរៀបចំលុយក្នុងកាបូបរបស់អ្នក ដើម្បីទាក់ទាញបានប្រាក់ច្រើនចូលមក។ តើមានអ្វីខ្លះទៅ?
ដំបូងអ្នកគួរតែទិញកាបូបលុយថ្មីមួយ ដោយដាក់លុយដែលធំជាងគេ និងថ្មីបំផុតក្នុងនោះ ដើម្បីឲ្យកាបូបលុយស្គាល់ក្លិននៃលុយ។ បន្ទាប់មក អ្នកគួរតែរៀបចំលុយក្នុងនោះឲ្យមានរបៀប ដោយដាក់តាមលំដាប់លំដោយឲ្យបានត្រឹមត្រូវ។ បន្ទាប់មកទៀត បើមានក្រដាសប្រាក់ដែលចាស់ អ្នកគួរតែប្តូរក្រដាសប្រាក់ថ្មីចូល ដោយមិនគួរទុកយូរឡើយ។ ក្រោយពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងអាចមានលុយក្នុងកាបូបកាន់តែច្រើនទៅៗ ដោយមិនខ្វះលុយចាយឡើយ។ ដូចនេះ អ្នកអាចសាកល្បងធ្វើតាមវិធីទាំងនេះបាន ដើម្បីនាំប្រាក់ឲ្យកាន់តែច្រើនចូលមករកអ្នក៕