នៅពេលដែលកូននៅតូច ហើយឈឺម្តងៗគឺពិបាកបញ្ចុកថ្នាំខ្លាងណាស់ ដោយសារតែគេមិនព្រមញ៉ាំថ្នាំសោះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបមួយចំនួនក្នុងការបញ្ចុកថ្នាំកូន។ តើមានវិធីណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកត្រូវតែអង្គុយ ហើយដាក់កូនឲ្យគេងលើដៃអ្នក។
- បន្ទាប់មកអ្នកម្តាយអាចយកដៃរបស់អ្នកសង្កត់ក្រោមចង្ការកូនថ្នមៗដើម្បីឲ្យគេហារមាត់។
- បន្ទាប់មកទៀតអ្នកអាចយកសារ៉ាងបូមថ្នាំនោះ ហើយទើបបាញ់ចូលមាត់របស់កូនយឺតៗ ដើម្បីកុំឲ្យគេឈ្លក់។
- ក្រោយពេលដែលថ្នាំចូលក្នុងមាត់កូនរួច អ្នកអាចលើកចង្ការកូនថ្នមៗឡើង ដើម្បីជួយឲ្យគេអាចលេបថ្នាំទាំងនោះចូលទៅក្នុងពោះបាន។
- ចុងក្រោយអ្នកអាចបញ្ចុកទឹកកូនពីរទៅបីស្លាបព្រាបានដើម្បីឲ្យថ្នាំក្នុងមាត់គេអាចធ្លាក់ចូលទៅក្នុងពោះអស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)