កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែបរិភោគពងមាន់នៅពេលព្រឹក ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបចម្អិនដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អវិញ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចយកវាទៅចំហុយ ឬចម្អិនជាសម្លបាន នោះក្រោយពេលដែលអ្នកញ៉ាំរួច វានឹងងាយស្រួលរំលាយអាហារខ្លាំងណាស់ ហើយវិធីចម្អិនប្រភេទនេះគឺស័ក្តិសមសម្រាប់មនុស្សចាស់ និងកូនក្មេងជាងគេ។
- ប្រសិនជាអ្នកចង់ទទួលបានវីតាមីនCនៅពេលដែលអ្នកបរិភោគពងមាន់ អ្នកអាចយកវាទៅឆារជាមួយប៉េងប៉ោះ ឬម្ទេសប្លោកបាន។
- អ្នកអាចញ៉ាំដោយយកវាទៅស្ងោរបាន ដោយមិនត្រូវយកទៅចៀនច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺក្តៅក្នុងបាននៅពេលដែលពិសារច្រើន។
- ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ អ្នកម្តាយដែលបំបៅទឹកដោះដល់កូន និងអ្នកហាត់ប្រាណច្រើន គឺត្រូវការប្រូតេអ៊ីនច្រើនណាស់ ដូចនេះអ្នកអាចពិសារមួយថ្ងៃចំនួនពីមួយទៅពីរគ្រាប់បាន។
- រីឯមនុស្សធម្មតា និងមនុស្សចាស់ មួយថ្ងៃអ្នកអាចញ៉ាំតែមួយគ្រាប់បានហើយ។
- ចំពោះអ្នកដែលធាត់វិញ មួយអាទិត្យគួរតែពិសារពី២ទៅ៤គ្រាប់បាន ទើបវាមិនប៉ះពាល់ដល់រាង និងសុខភាពអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)