sad young couple sitting in table on dark background
Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្តីប្រពន្ធដែលមិនអាចរស់នៅជាមួយគ្នាបានយូរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ប្តីប្រពន្ធដែលមានចរិតឆេវឆាវ ដោយពេលមានរឿងអីតិចតួចតែងឈ្លោះគ្នា ហើយមិនប្រើការពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហា នោះអ្នកនឹងមិនអាចរស់នៅជាមួយគ្នាបានយូរឡើយ។
  2. នៅពេលដែលប្តីប្រពន្ធអ្នក មានម្ខាងមានជនទី៣ នោះអាពាហ៍ពិពាហ៍អ្នកក៏មិនអាចដើរបានឆ្ងាយដែរ ព្រោះអ្នកបាត់បង់ភាពស្មោះត្រង់ ដោយដើររកផ្លូវក្បត់ លុះពេលរឿងបែកធ្លាយ អ្នកនឹងមិនអាចបន្តបានឡើយ។
  3. នៅពេលដែលចំណូលអ្នកទាំងពីរមិនស្មើគ្នា ដោយប្រពន្ធអាចលើសប្តី នោះអ្នកទាំងពីរក៏ងាយដើរដល់ផ្លូវបំបែកដែរ ព្រោះក្នុងចិត្តស្វាមីអ្នកនឹងអាចគិតថាខ្លួនអន់ជាងប្រពន្ធ។ ជាហេតុដែលធ្វើឲ្យគេអន់ចិត្តយូរ នឹងកើតជារឿងបាន។
  4. ប្រសិនជាអ្នកតែងតែលើកពាក្យបែកផ្លូវគ្នា ឬលេងលែសគ្នា នោះមានថ្ងៃណាមួយ រឿងនេះនឹងអាចក្លាយជាការពិតជាមិនខានឡើយ។
  5. បើអ្នកទាំងពីរខ្លាំងដូចគ្នា ដោយមិនមាននរណាព្រមចុះចាញ់ពេលឈ្លោះប្រកែកគ្នា នោះអ្នកនឹងបំផ្លាញគ្រួសារនេះលឿនខ្លាំងណាស់ ដោយមិនអាចបន្តរស់នៅជាមួយគ្នាបាននោះទេ។
  6. នៅពេលដែលអ្នកមិនត្រូវជាមួយម្តាយក្មេក ហើយប្តីបែរជាឈរខាងម្តាយគេ អ្នកក៏មិនអាចទ្រាំបានយូរដែរ ដោយគ្រួសារអាចនឹងឆាប់បែកបាក់ខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរធ្វើជាគូស្វាមីភរិយាបែបនេះទេ ទើបអ្នកអាចរស់នៅជាមួយគ្នាបានយូរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)